ភ្លៀងមួយមេធំ លាយផ្គររន្ទះ បាញ់​ចំកុមារាម្នាក់កំពុហងអង្គុយលើម៉ូតូ ស្លាប់នៅក្រោមផ្ទះ

ចែករំលែក៖

ខេត្តរតនគិរី ៖ កុមារាម្នាក់អង្គុយលើម៉ូតូនៅក្រោមផ្ទះ ខណៈមេឃកំពុងភ្លៀងស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមៗ តែម្តង។

ហេតុការណ៍រន្ទះបាញ់ស្លាប់កុមារាម្នាក់អង្គុយលើម៉ូតូនៅក្រោមផ្ទះនោះបានកើតឡើងនៅវេលាម៉ោង ១៦.០០នាទីថ្ងៃអង្គារ៍៤កើត ខែពិសាខ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមផ្ទះ ស្ថិតនៅភូមិអុល (អុលធំ) ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ហន ដឹន ភេទ ប្រុស អាយុ ១១ ឆ្នាំ ជនជាតិទំពួនរស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាពេលកើតហេតុជនរងគ្រោះ កំពុងអង្គុយលើម៉ូតូនៅក្រោមផ្ទះខណៈពេលកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រាប់តែមានផ្គររន្ទះបាញ់បណ្តាលឱ្យធ្លាក់ដីប្រូសតែម្តងហើយក៏បាញ់ត្រូវអង្គតែនទូរទស្សន៍ចំនួន០១ដើមនិង បាញ់ត្រូវ សរសរផ្ទះ អស់់ចំនួន ០៥ ដើម រួមទាំងជើងតាង០១ទៀតផង។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាង បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុឃើញជនរងគ្រោះមានស្លាកស្នាម ជាំខ្មៅចំគុមត្រជៀកខាងឆ្វេងហើយបានធ្វើកំណត់ហេតុ ប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print