សម្ដេច​ ស​ ខេ​ង​ ព្រមាន​បក​ស័ក្ដិ​ស្នងការ​បាត់ដំបង​ពោធិ៍សាត់​ និង​កណ្ដាល​ បើ​បង្ក្រាប​ក្រុម​ចោរប្លន់​មិន​បាន

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម​ ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រកាស​សមាស​ ភាព​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ ចរាចរណ៍​ផ្លូវគោក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ​ បាន​ព្រមាន​ដល់​ស្នងការ​ នគរបាល​ខេត្ដបាត់ដំបង​ ខេត្ដពោធិ៍សាត់​ និង​ខេត្ដកណ្ដាល​ឱ្យ​ត្រៀម​បក​ស័ក្ដិ​ខ្លួនឯង​ បើសិន​មិន​អាច​តាម​បង្ក្រាប​ និង​តាម​ ចាប់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មិន​ ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ។​

IMG_1254

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ លើក​ឡើង​ពី​ករណី​ប្លន់​ប្រដាប់​អាវុធ​ ដែល​ បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ កន្លង​ទៅ​នេះ​នៅ​ខេត្ដបាត់ដំបង​,​ ខេត្ដ​ ពោធិ៍សាត់​ និង​ខេត្ដកណ្ដាល​ ហើយ​ក្រៅ​ ពី​កម្លាំង​នគរបាល​តាម​ខេត្ដ​ទាំងនេះ​ ស្នងការ​នគរបាល​ខេត្ដ​ផ្សេង​ទៀត​ក៏​ត្រូវ​ យកចិត្ដទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ថែម​ ទៀត​លើ​ការ​បង្ក្រាប​បទល្មើស​ប្លន់​ទាំងនេះ​។​

​សម្ដេច​ក្រឡាហោម​ ឧបនាយក​រដ្ឋ​ មន្ដ្រី​បាន​បញ្ជាក់​ថា​ “​ស្នងការ​បាត់ដំបង​,​ ពោធិ៍សាត់​ និង​ខេត្ដកណ្ដាល​ រឿង​ប្លន់​ រក​ឱ្យ​ឃើញ​ និង​បង្ក្រាប​ឱ្យ​បាន​ ហើយ​ បើ​បង្ក្រាប​មិន​បាន​ទេ​បក​ស័ក្ដិ​ខ្លួនឯង​ កុំ​ចាំ​លោក​បក​ឱ្យ​ ហើយ​តាម​ខេត្ដ​ផ្សេងៗ​ ក៏​ត្រូវ​យកចិត្ដទុកដាក់​ផង​ដែរ​”​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការ​ បញ្ជ្រាប​ទស្សនទាន​ សីលធម៌​ សាសនា​ ដើម្បី​សុខដុម​នី​យ​កម្ម​នៅ​កម្ពុជា​ សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ បាន​ បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​យកចិត្ដ​ ទុកដាក់​បង្កើន​ការ​បង្ក្រាប​ក្រុម​ចោរ​ ប្រដាប់​អាវុធ​ ដែល​ធ្វើ​សកម្មភាព​ប្លន់​ ពលរដ្ឋ​យ៉ាង​សាហាវ​នា​ពេល​ថ្មីៗ​នេះ​ ។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ ថា​ “​សូម​ឱ្យ​គ្រប់​ទីកន្លែង​ទាំងអស់​បង្កើន​ ការ​ប្រុង​ប្រយ័ត្ន​ និង​វ៉ៃ​បង្ក្រាប​ពួក​ឧក្រិដ្ឋ​ ជន​ប្លន់​ប្រដាប់​អាវុធ​នេះ​ ព្រោះ​ក្រុម​នេះ​ គឺជា​ក្រុម​គ្មាន​សាសនា​ណា​ទាំងអស់​ ព្រោះ​គ្មាន​សាសនា​ណា​ប្រដៅ​ឱ្យ​ពួក​នេះ​ ប្រព្រឹត្ដ​អំពើ​លួច​ប្លន់​នោះ​ទេ​ អ៊ី្ចឹង​សុំ​ ក្រៅពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ កម្លាំង​ប្រដាប់​ អាវុធ​ កម្លាំង​មាន​សមត្ថកិច្ច​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​បង្កើន​នូវ​ការ​ ប្រុង​ប្រយ័ត្ន​ ហើយ​បើក​ប្រតិបត្ដិការ​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​ចំពោះ​អំពើ​ ប្លន់​ប្រដាប់​អាវុធ​ និង​ក្រុម​ជន​ឃោរ​ ឃៅ​”​ ។​

​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ កន្លង​ទៅ​ ក្រុម​ ចោរ​ប្រដាប់​អាវុធ​បាន​ធ្វើ​សកម្មភាព​ ប្លន់​អាជីវករ​លក់​គ្រឿងអលង្ការ​ និង​ ទីតាំង​កន្លែង​ផ្ទេរ​ប្រាក់​វី​ង​ ចំនួន​៣​កន្លែង​ ក្នុង​នោះ​មាន​ខេត្ដបាត់ដំបង​ ពោធិ៍សាត់​ និង​ខេត្ដកណ្ដាល​។​ ក្រោយ​ពី​មាន​ករណី​ នេះ​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​លើក​ ឡើង​ថា​ មាន​របាយការណ៍​មួយ​ចំនួន​ រាយការណ៍​ថា​ក្រុម​ចោរ​ទាំងនោះ​មាន​ អ្នកខ្លះ​មុខ​ដដែលៗ​ ដែល​ធ្លាប់​ជាប់ពន្ធ​ នាគារ​រួច​ទៅ​ហើយ​ ។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ជំរុញ​ ឱ្យ​ក្រសួងយុត្ដិធម៌​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​ ចំពោះ​ការ​លើកលែងទោស​ឱ្យ​ទណ្ឌិត​នៅ​ ក្នុង​ពន្ធនាគារ​។​ សម្ដេច​ថា​ បើសិនជា​ ទណ្ឌិត​នោះ​ជា​ចោរប្លន់​ប្រដាប់​អាវុធ​នោះ​ សម្ដេច​នឹង​មិន​ស៊ី​ញ៉េ​ស្នើ​ឱ្យ​លើកលែង​ ទោស​នោះ​ទេ​ ហើយ​ស្នើ​កុំឱ្យ​ក្រសួង​ យុត្ដិធម៌​ដាក់​បញ្ចូល​ឈ្មោះ​ទណ្ឌិត​ដែល​ ជា​ចោរប្លន់​ ដើម្បី​ឱ្យ​សម្ដេច​ជួយ​ស្នើ​ លើកលែងទោស​ ។​

​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ករណី​ចោរ​ ប្លន់​ដ៏​កក្រើក​នៅ​៣​ខេត្ដ​នា​ពេល​ថ្មីៗ​នេះ​ មាន​តែ​ខេត្ដបាត់ដំបង​មួយ​ទេ​ ដែល​ ដេញ​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​២​នាក់​ និង​ដកហូត​បាន​កាំភ្លើង​ម៉ូតូ​មួយ​ចំនួន​ មក​វិញ​ ។​

​សមត្ថកិច្ច​ខេត្ដ​ទាំង​៣​ខាងលើ​អះអាង​ ថា​ ខ្លួន​កំពុង​ខ្នះខ្នែង​ក្នុង​ការ​បង្ក្រាប​ និង​ រកមុខ​ជនសង្ស័យ​ទាំងនោះ​យ៉ាង​សកម្ម​ ហើយ​។​ គេ​រំពឹង​ថា​ ពួក​ចោរប្លន់​ទាំង​ នោះ​អាច​នឹង​ត្រូវ​បាន​បង្ក្រាប​នៅ​ក្នុង​ ពេល​ឆាប់ៗ​នេះ​ ។​

​គួរ​បញ្ជាក់​ថា​ ក្រៅពី​ខេត្ដ​ទាំង​៣​ដែល​ មាន​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ក្នុង​ថ្ងៃ​ តែ​មួយ​នោះ​ក៏​នៅ​មាន​ខេត្ដកំពត​មួយ​ ទៀត​ដែល​មាន​សកម្មភាព​ប្លន់​ប្រដាប់​ អាវុធ​ញឹកញាប់​ជាងគេ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print