មន្រ្តីកាំកុងត្រូលខេត្តរកឃើញងៀត បបែល មានសារធាតុគីមី ដាក់លក់នៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ដើម្បីធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកស្វាយជ្រំ គណៈកម្មការផ្សារនៅតែបន្តចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារស្វាយជ្រំខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៩នេះ និងរកឃើញងៀតបបែល មានសារធាតុគីមី ផងដែរ។

យោងតាមលោកផឹងនឹល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានពិនិត្យមុខទំនិញ ចំនួន១៧មុខជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីបានរកឃើញ សារធាតុគីមី ដែលដាក់ក្នុងមុខទំនិញងៀតបបែលចំនួន២គីឡូក្រាម ដែលមានសារធាតុគីមី ដែលវាអាចបំផ្លាញក្រពះពោះវៀនយ៉ាង​ធ្ងន់ធ្ងរនិងបានដកហួតបានទំនិញហួសសុពលភាពបានជាច្រើនមុខទៀតផងដែរហើយក្រោយរកឃើញ មន្ត្រីជំនាញបានយកទៅដុតកម្ទេចចោលតែម្តង។

ក្នុងការត្រួតពិនិត្យនេះលោកប្រធានកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print