ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងនៅល្ងាចថ្ងៃនេះថា នគរបាលបានឃាត់ ខ្លួនជនសង្សយ័ជាជនជាតិចិនម្នាក់ ពីបទជួញដូរចែកចាយគ្រឿង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៤:៣០ នាទីទៀបភ្លឺ ។
ការបង្ក្រាបនេះធ្វើឡើងពេល កម្លាំងផែនព្រហ្មទណ្ឌ ជិះម៉ូតូល្បាតនៅក្រុមទី ៤៥ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានប្រទះឃើញជនជាតិចិនម្នាក់ កំពុងជិះម៉ូតូ មើលទៅគួរឲ្យសង្ស័យក៍បានឃាត់សួរនាំ,ពិនិត្យម៉ូតូដែលរូបគេជិះ និងឈានទៅឆែកផ្ទះដែលជួលស្នាក់នៅ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ZHANG HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិក ហាង ម៉ាស្សា ។
*-ដកហូតបានវត្ថុតាង :
-ម៉ូតូ១គ្រឿង
-មៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ៣២កញ្ចប់តូច
-ថ្នាំញៀនម៉ាក WY ៣២គ្រាប់
-បារីសង្ស័យមានសារធាតុញៀន១០ដើម
-ទូរស័ព្ទដៃ១គ្រឿង
(លាក់ទុកក្រោមកែបម៉ូតូ )
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ៣កញ្ចប់ធំ
-ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង
-សម្ភារសម្រាប់វេចខ្ចប់មួយចំនួន
(ដកហូតបាននៅផ្ទះដែលជនសង្ស័យជួលស្នាក់នៅ )
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕ដោយ ស សម