សិស្សសាលាជាសុីមចំរើនរដ្ឋម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសជនជាតិចិនម្នាក់មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់កំពុងជិះម៉ូតូកង់បីមួគ្រឿងមិនបានសម្រេចបណ្តាលទាក់ដៃចង្កូតូរេទៅបុករថយន្តមួយគ្រឿង ៦ងទៀបណ្តាលឲ្យរួចរត់ចោលម៉ូតូផ្លោះរបងចូលទៅក្នុងវត្តស្រះចកត្រូវបានសមត្ថកិច្ចក្របួចបានមកវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវ៨៦ កែវនិងផ្លូវ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ។
ជនសង្ស័យមានឈ្មោះចែក ណុច ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាជាសុីមចំរើនរដ្ឋ មានស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HG-8528ធ្វើដំណើរតាមបណ្តោយផ្លូវ៨៦ទិសដៅពីលិចទៅកើតលុះមក ដល់ផ្លូវលេខ៦១ចំណុចកើតខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសជនជាតិចិនម្នាក់កំពុងម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរស្របទិសដៅគ្នាមិនបានសម្រេចបណ្តាលទាក់ដៃចង្កូតជាមួយម៉ូតូកង់បីរួចរេចង្កូតទៅបុករថយន្តមួយគ្រឿងបើកនៅខាងមុខបណ្តាលឲ្យដួលម៉ូតូរួចជនសង្ស័យបានរត់ផ្លោះ របងចូលទៅសង្ងំលាក់ខ្លួនក្នុងវត្តស្រះចកត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការឡោមពទ្ធ័ចាប់វាយខ្នោះភាមៗចំណែកជនរងគ្រោះមិនឈប់នៅនិងកន្លែងកើតនោះទេបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនិងធ្វើកំណត់ហេតុ រួចបញ្ជូនបន្តទៅអធិការដ្ឋនគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print