ស្លាប់២នាក់ រងរបួសធ្ងន់ស្រាល៣នាក់ ករណីគ្រោះធម្មជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ នៅចំណុចក្បែស្ទឹងអំពុស ស្ថិតក្នុងភូមិ បំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ កន្រ្តាក់ ផ្គរ រន្ទះបាញ់យ៉ាងសារហាវ បណ្ដាលឲ្យមានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំប្រាប់ថា ជនរងគ្រោះស្លាប់ និងរងរបួសធ្ងន់ស្រាលទាំងចំនួន ៦នាក់ ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់) រស់រស់នៅក្នុងភូមិនានា ឃុំឈើតុំ ស្រុកក្រគរ ហើយពួកគាត់បាននាំគ្នាទៅរកដកផ្សិត(ផូងផាង)នៅតាមជើងភ្នំត្រង់ចំណុចស្ទឹងព្រាល លុះនៅពេលត្រឡប់មកវិញដល់កន្លែងកើតហេតុក៍ជួបហេតុការណ៍ដ៍រន្ធត់បែបនេះតែម្ដង ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print