ការវាយប្រហារទៅលើនាវាដឹងប្រេងពីរគ្រឿង ហើយពេលនេះវាយប្រហារទៅលើទីតាំងបូបប្រេងពីរកន្លែងទៀតរបស់ អារ៉ាប៊ីសាអូឌិត ហើយទាំងអាមេរិក និង សម្ព័ន្ធមិត្តបានទម្លាក់កំហុសទាំងអស់ទៅលើប្រទេសអ៊ីរ៉ង់។ សកម្មភាពខាងលើ ត្រូវបានក្រុមអ្នកឯកទេសវិភាគលើកឡើងថាជាយុទ្ធសាស្ត្រ ជំរុញឲ្យសាឌីអារ៉ាប៊ី វាយប្រហារអ៊ីរ៉ង់ ចំណែកអាមេរិកនៅពីក្រោយ ចំទទួលផល។
ប្រើសិនបើ អ៊ីរ៉ង់ និងអារ៉ាបីសាអូឌីត ផ្ទុះសង្គ្រាមនោះ អាមេរិកនឹងលក់អាវុធបានជាច្រើនទៀតទៅឲ្យប្រទេសនេះ ។ មិនតែប៉ុណ្ណោះអាមេរិក សម្រេចបានគោលដៅ ផ្លាស់ប្តូររបបដឹកនាំរបស់អ៊ីរ៉ង់ទៀតផង ។
ស្ថានភាពកាន់តែតានតឹង ក្រោយពេល អារ៉ាប៊ី សាអូឌីតបានប្រកាសថាយន្តហោះគ្មានមនុស្សបើកបានវាយប្រហារទៅលើទីតាំងបូបប្រេងពីរកន្លែងនៅក្នុងប្រទេសនេះ ។ ហេតុការណ៍វាយប្រហារខាងលើ កើតឡើងក្រោយរយៈពេល២ថ្ងៃប៉ុណ្ណោះដែលនាវាដឹកប្រេងប្រទេសនេះពីរគ្រឿង រងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប់រួម។
រដ្ឋមន្ត្រីក្រសួងថាមពលប្រេង អារ៉ាប៊ីសាអូឌីត បានប្រកាសថា ការវាយប្រហារ ទៅលើទីតាំងបូបប្រេង ទាំងពីរកន្លែង បង្ករឲ្យមានគ្រោះអគ្គិភ័យកើតឡើង ប៉ុន្តែត្រូវបានពន្លិតវិញភ្លាមៗ មិនបណ្តាលឲ្យខូចខាតជាទ្រងទ្រាយធំនោះឡើយ។ សកម្មភាពខាងលើក៏មិនធ្វើឲ្យប៉ះពាល់ដល់ សកម្មភាពនាំប្រេងចេញរបស់ប្រទេសនេះដែរ ។
នៅពេលនេះដែរ តម្លៃប្រេង លើពិភពលោកបានកើនឡើង ខ្ពស់ជាងមុនបន្តិចក្រោយការវាយប្រហារ ទៅលើនាវាដឹកប្រេង នៅចម្ងាយពីទីក្រុង Riyadh 320 គីឡូម៉ែត្រ។កាលពីថ្ងៃទី១៤ខែឧសភាតម្លៃប្រេង កើនឡើង៧១ដុល្លារក្នុងមួយបារ៉ែល កើន ១,២ភាគរយ។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តីរដ្ឋមន្ត្រីថាមពលប្រេង អារ៉ាប៊ីសាអូឌិតបានបញ្ជាក់ថា «ការវាយប្រហារនៅពេលនេះ គឺជាបញ្ជាក់យ៉ាងច្បាស់ថាយើងកំពុងតែ ប្រឈម និងការវយប្រហារភេរវកម្ម ក្នុងនោះមានក្រុមហ៊ូធី ក្រមទ្រដោយអ៊ីរ៉ង់។
នៅពេលនេះដែរក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ៊ីរ៉ង់បានក្លាយជាគោលដៅ របស់អាមេរិក និងប្រទេសអារ៉ាប៊ី សាអូឌីត ដែលជាស្ត្រូវ របស់អ៊ីរ៉ង់។ អាមេរិកអាចប្រើប្រាស់ អារ៉ាប៊ីសាអូឌីតក្នុងការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយអាមេរិកនៅពីក្រោយខ្នង ។នៅពេលនេះអ៊ីរ៉ង់ស្ថិតនៅក្នុងគោលដៅចោទប្រកាន់ពីការវាយប្រហារ ពីលើកទៅលើនាវាដឹកប្រេងនិង ទីតាំងបូបប្រេង ។
នៅពេលនេះដែររដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មថ្មីយ៉ាងខ្លាំងក្លា ទៅលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានភាពតានតឹង រវាងគូប្រជែងខ្លួនអស់រយ:ពេលជាច្រើនទសវត្សរ៍។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីបង្គាប់មួយ កាលពីថ្ងៃពុធ ដើម្បីដាក់ទណ្ឌកម្ម ផ្នែកដែកថែប អាលុយមីញ៉ូម និងដែករបស់អ៊ីរ៉ង់ ដែលជាប្រភពផ្ដល់ប្រាក់ចំណូលរូបិយប័ណ្ណបរទេសដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ក្រុងតេអេរ៉ង់ ។
ដោយលោក ត្រាំ ក៏បានគំរាមទៀតថា នឹងធ្វើសកម្មភាពបន្ថែមទៀត រហូតទាល់តែប្រទេសអ៊ីរ៉ង់ ព្រមផ្លាស់ប្តូរឥរិយាបថ។ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីក្រុងតេអេរ៉ង់ បានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក បន្ទាប់ពីអាមេរិក បានដកខ្លួនចេញពីវា នៅឆ្នាំ ២០១៨ ដែលបានធ្វើឱ្យកើតមានវិបត្តិរហូតមកទល់បច្ចុប្បន្ននេះ។
ចំណែករដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិក នឹងមិនធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ បើទោះបីជាមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរក៏ដោយ។ថ្លែងនៅក្នុងប្រទេសរុស្ស៊ីលោក Pompeo បាននិយាយថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ កំពុងស្វែងរកឱ្យប្រព្រឹត្ដដូចប្រទេសធម្មតា ប៉ុន្តែនឹងឆ្លើយតបប្រសិនបើផលប្រយោជន៍រវាងរងផលប៉ះពាល់។
ទន្ទឹមនឹងនេះដែរមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei ក៏បាននិយាយផងដែរថានឹងគ្មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ថា ការឡើងកម្ដៅនៃភាពតានតឹងនេះបានកើតឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំងនិងយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ Gulf នៅមជ្ឈិមបូព៌ា។
ពាក់ព័ន្ធនឹងស្ថានភាពនៅអ៊ីរ៉ង់នោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡារ៉ូវ អំពាវនាវឲ្យមេដឹកនាំសហភាពអឺរ៉ុប ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អំឡុងកិច្ចពិភាក្សាក្នុងតំបន់សូឈីជាមួយសមភាគីចិនគឺលោក វ៉ាង យី ។
លោក ឡារ៉ូវ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា លោករំពឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃ ផុមផ្យូ ព្យាយាមដាក់សំពាធទៅលើក្រុមប្រទេសមហាអំណាច សហភាពអឺរ៉ុបឲ្យដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនបានធ្វើអ្វីមួយ ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការផលិតមីស៊ីល ឬក៏ធ្វើឲ្យមានអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាឡើយ។ ការធ្វើអត្ថាធិប្បាយនេះបានកើតឡើង មួយថ្ងៃមុនពេលលោក ផុមផ្យូ ត្រូវជួបជាមួយលោក ឡារ៉ូវ នៅទីក្រុងសូឈីសម្រាប់ការពិភាក្សាមួយចំនួន ដោយលុបចោលការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៃដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់លោក បែរទៅចូលរួមប្រជុំនៅទីក្រុងប្រុសសែល ដែលនៅទីនោះក្រុមមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ ស្ថិតក្នុងចំណោមរឿងរ៉ាវផ្សេងៗទៀត។
ភាពតានតឹងបានកើនឡើងកាលពីសប្ដាហ៍មុន នៅពេលដែលអ៊ីរ៉ង់បាននិយាយថា បណ្ដាប្រទេសហត្ថលេខីចំពោះកិច្ចព្រមព្រៀងនោះ មានរួមទាំងប្រទេសសហភាពអឺរ៉ុបមួយចំនួន បច្ចុប្បន្នមានរយៈពេល ៦០ថ្ងៃដើម្បីបង្កើតផែនការការពារប្រទេសរបស់លោក ឲ្យរួចពីការដាក់ទណ្ឌកម្មរបស់អាមេរិក។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសូឈីគឺជាលើកទី១ របស់លោក ផុមផ្យូ ទៅកាន់ប្រទេសរុស្ស៊ីក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស ៕