ភ្នំពេញ៖ ផ្អាកការងារសិល្បៈច្រើន ប៉ុន្តែ ឌួង ហ្សូរីដា លេចធ្លោរ និងជោគជ័យលើមុខជំនួញជាច្រើនក្នុងដៃ។ តបស្នងគុណអ្នកមា្តយ និងបង្កើតអនុស្សាវរីយ៍សម្រាប់គ្រួសារ តារាស្រីល្បីឈ្មោះរូបនេះបានបង្កើតដំណើរកម្សាន្តជួបជុំគ្នានៅកោះម៉ាល់ឌីវ ដែលអ្នកចូលចិត្តទេសចរណ៍ផ្នែកសមុទ្រចាត់ទុកថាជាឋានសួគ៌ក្រោមមេឃនោះ។
ទោះរវល់នឹងមុខជំនួញជាច្រើនកន្លងមក ឌួង ហ្សូរីដា បានខ្នះខ្នែងមើលថែម្តាយដែលមានជំងឺដោយបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទំនើបមួយនាទីក្រុងបាងកកប្រទេសថៃ។ បង្កើតក្តីសុបិន្ត និងសាងអនុស្សាវរីយតារាស្រីរូបនេះបាននាំម្តាយ និងប្អូនៗចេញទៅដំណើរកម្សាន្តនៅលើកោះម៉ាល់ឌីវដែលគេល្បីថាមានទេសភាពមាត់ សមុទ្រស្រស់បំព្រងនោះ។ តារាស្រីរូបនេះបញ្ជាក់ថា សម្រាប់មនុស្សធម្មតាគិតថាជារឿងសាមញ្ញសម្រាប់ការធ្វើដំណើរកម្សាន្តមួយនេះប៉ុន្តែសម្រាប់គ្រួសារនាងដែលមានតែសមាជិកជាស្រ្តីគឺជារឿងពិសេសខណៈដែលម្តាយរបស់នាងនៅមិនទាន់ដើរបានស្រួលបួលផង ។ នាងថានាងបានបង្កើតក្រីស្រម៉ៃមួយជូនដល់អ្នកមានគុណ និងប្អូនតាមរយៈការធ្វើដំណើរមកកាន់ដែនកោះដ៏អស្ចារ្យមួយនេះជុំគ្នា ហើយនាងបានចាត់ទុកថាជាអ្វីដែលអាចជួយដល់គ្រួសារបានច្រើន ហើយនាងនឹងខិតខំប្រឹងប្រែងធ្វើបន្តទៀតដើម្បីគ្រួសារតូចមួយនេះ។
គួរបញ្ជាក់ដែរថា ឌួង ហ្សូរីដា ត្រូវបានអ្នកសិល្បៈ និងអ្នកគាំទ្រសរសើរខ្លាំងលើការតស៊ូក្នុងជីវិត ទាំងការងារសិល្បៈ មុខជំនួញ បើទោះបីជាច្រើនឆ្នាំមកហើយដែលនាងនិងប្អូនរស់នៅគ្មានឪពុកក៏ដោយ។ តារាស្រីរូបនេះមិនត្រឹមតែខិតខំធ្វើការរកស៊ីតែមួយមុខនោះទេ ក៏ប៉ុន្តែនាងក៏បានដើរតួនាទីជាបងស្រី និងកូនស្រីដ៏ល្អសម្រាប់គ្រួសារ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន តែងតែសរសើរដល់នាងគ្រប់ពេលតែម្តង។អ្នកគាំទ្រជាច្រើនពិតជារំភើប និងរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ដែលនាងបានដើរតូជាកូនស្រី ឬមេគ្រួសារដ៏ល្អ ធ្វើឲ្យម្តាយសប្បាយចិត្តគ្រប់ពេល ក្រោយអ្នកម្តាយរបសនាង ទើបតែជាសះស្បើយពីជំងឺ៕ ដោយ វឌ្ឍនា