អ៊ីរ៉ង់ជាអ្នកបញ្ជាក្រុមហ៊ូធីវាយប្រហារទីតាំង បូមប្រេងពីរកន្លែងនៅអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ដូចអ្វីដែលក្រុមអ្នកវិភាគធ្លាប់បានលើកឡើងពីសកម្មភាពវាយប្រហារទៅលើ នាវាដឹកប្រេងនិង ទីតាំងបូមប្រេងពីរកន្លែងនៅអារ៉ាប៊ីសាអ៊ូឌីតគឺជាការរៀបចំរបស់ អាមេរិក អ៊ីស្រាអែល និង អារ៉ាប៊ីសាអ៊ូឌីត ដើម្បីទម្លាក់កំហុសទៅលើប្រទេសអីុរ៉ង់ សម្រាប់បង្កើនការដាក់ទណ្ឌកម្មទៅលើ កម្លាំងទាហានអីុរ៉ង់ ។

នៅពេលនេះ រដ្ឋលេខាធិការក្រសួងការ​ពារជាតិ អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Khalid Bin Salman កាលពីថ្ងៃទី១៦ ខែ ឧសភា បានចោទប្រកាន់អីុរ៉ង់ថាបានចេញបញ្ជាឲ្យក្រុមឧទ្ទាម Houthi នៅយេម៉ែន វាយប្រហារទៅលើទីតាំងបូមប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ព្រះអង្គម្ចាស់ Khalid Bin Salman បានបញ្ជាក់ថា អីុរ៉ង់កំពុងតែប្រើប្រាស់ក្រុមទាហាន Houthi ធ្វើជាឧបករណ៍ដើម្បី សម្រេចគោលដៅពង្រីកអំណាចនៅតំបន់មជ្ឈឹមបូព៌ា ។

កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេស Saudi Arabia Abdel Al Jubier ក៏បានចោទប្រកាន់ទៅលើប្រទេសអីុរ៉ង់ដូចគ្នា ដោយ​ ចាត់ទុកថាក្រុម Houthi គឺជាផ្នែកមួយមិនអាចខ្វះបានរបស់កម្លាំងឆ្មាំបដិវតអ៊ិស្លាម អីុរ៉ង់។

កន្លងមកក្រុមឧទ្ទាមហូធីបានទទួល​ស្គាល់​ថា ជាសកម្មភាពវាយប្រហាររបស់ ខ្លួនទៅលើទីតាំងបូមប្រេង២កន្លែងនៅ អារ៉ាប៊ីសាអ៊ូឌីតដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ផលិតនៅក្នុងប្រទេស យេម៉ែន។ប៉ុន្តែក្រុមនេះបានច្រានចោល ការទទួលបញ្ជាពីរដ្ឋាភិបាលអីុរ៉ង់។
កាលពីថ្ងៃទី១៦ ខែឧសភា សម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានវាយ ប្រហារទៅលើទីតាំងនៅរដ្ឋធានី Sanaa និងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី ។

កន្លងមកថ្មីៗ អារ៉ាប៊ី សាអូឌីតបាន ប្រកាសថាយន្តហោះគ្មានមនុស្សបើកបានវាយប្រហារទៅលើទីតាំងបូមប្រេងពីរកន្លែងនៅក្នុងប្រទេសនេះ ។ ហេតុការណ៍វាយ​ប្រហារខាងលើ កើតឡើងក្រោយរយៈពេល២ថ្ងៃប៉ុណ្ណោះដែលនាវាដឹកប្រេងប្រទេសនេះពីរគ្រឿងរងការវាយប្រហារនៅតំបន់សមុទ្រអារ៉ាប់រួម។

រដ្ឋមន្ត្រីក្រសួងថាមពលប្រេងអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា ការវាយប្រហារ ទៅលើទីតាំងបូមប្រេងទាំងពីរកន្លែងបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង ប៉ុន្តែត្រូវបាន ពន្លត់វិញភ្លាមៗ មិនបណ្តាលឲ្យខូចខាតជាទ្រង់ទ្រាយធំនោះឡើយ។ សកម្មភាពខាងលើក៏មិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាពនាំប្រេងចេញរបស់ប្រទេសនេះដែរ ។

នៅពេលនេះដែរតម្លៃប្រេងលើពិភពលោកបានកើនឡើងខ្ពស់ជាងមុនបន្តិចក្រោយការវាយប្រហារទៅលើនាវាដឹក ប្រេង នៅចម្ងាយពីទីក្រុង Riyadh ៣២០ គីឡូម៉ែត្រ។កាលពីថ្ងៃទី១៤ខែឧសភាតម្លៃប្រេងកើនឡើង៧១ដុល្លារក្នុងមួយបារ៉ែល កើន១,២ភាគរយ ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី រដ្ឋមន្ត្រីថាមពលប្រេងអារ៉ាប៊ីសាអ៊ូឌីត ដែលបានបញ្ជាក់ថា «ការវាយប្រហារនៅ ពេលនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថាយើងកំពុងតែប្រឈម នឹងការវយប្រហារ ភេរវកម្ម ក្នុងនោះមានក្រុមហ៊ូធីគាំទ្រ ដោយអីុរ៉ង់ ៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print