ភ្នំពេញ៖ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ធដៃពីស្ត្រីពីរនាក់ម្តាយនិងកូនកំពុងជិះម៉ូតូមួយគ្រឿងបានសម្រេចពីខណ្ឌទួលគោករត់មកដល់ខណ្ឌដូនពេញត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់បានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានប្រាប់ឲ្យដឹង ថាជនសង្ស័យដែរសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បានមានឈ្មោះហេង សេរីវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ សាលាវិទ្យាល័យជាសុីមសាមគ្គី ស្នាក់នៅសង្កាត់មានជ័យ១ ខណ្ឌមាមជ័យ មានស្រុកកំណើត ឃុំកោះអន្កង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ចំណែកបក្ខពួកម្នាក់ឈ្មោះសី ហា រត់គេខ្លួនបាត់។
តាមសម្តីបុរសពីរនាក់ឃើញការនិងជាអ្នកដេញចាប់ជនសង្ស័យបានឲ្យដឹងថាមុនកើតហេតុរូបគាត់ឃើញស្ត្រីពីរនាក់ម្តាយនិងកូនតូចជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AT-4978ជិះមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនចាំម៉ាកពីរស្ត្រីពីរនាក់ម្តាយនិងកូនបានសម្រេចខណះនោះរូបគាត់ទាំងពីរនាក់ឃើញហេតុការនោះបានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចជិតផ្សារថ្មីខណ្ឌដូនពេញរូបគាត់បានយកមួកសុវត្ថិភាពវាយមួយមួកបណ្តាលឲ្យជនសង្ស័យរេចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿងបណ្តាលឲ្យដួលធ្វើផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញកំពុងល្បាតឃើញ ជួយដេញចាប់បានជនសង្ស័យបានម្នាក់ចំណែកបក្សពួក ម្នាក់ទៀតរត់គេចខ្លួនបាត់និងបានយកទូរសព័្ធដៃជនរងគ្រោះមួយគ្រឿងទៅជាមួយផងដែរ។បន្ទាប់មកសមត្ថកិច្ចខណ្ឌដូនពេញបានប្រគល់ជនសង្ស័យជូនទៅសមត្ថកិច្ខខណ្ឌទួលគោកវិញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជនសង្ស័យឈ្មោះ ហេង សេរីវឌ្ឍនា បានសារភាពថារូបគេជាអ្នកបើកម៉ូតូ។ចំណែកជនសង្ស័យឈ្មោះ សី ហា នៅអង្គុយក្រោយជាអ្នកឆក់។
បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងកំពុងសួនាំបន្តរួចធ្វើកំណត់ហេតុ បញ្ជូនទៅអធិការអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕សុខាសែនជ័យ