ម៉ាក សែនសូនីតា​លេចដំណឹងខាតជំនួញរាប់សែនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ម៉ាក សែនសូនីតា ហៅតូតា និងគូស្នេហ៍ ដែលល្បីរឿងបើកមុខជំនួញដំណើរការហាងលក់អាហារគ្រឿងសមុទ្រ យីហោ “ផែសមុទ្រ” នោះ កំពុងប្រឈមនឹងការខាតបង់ច្រើន។ មានការទម្លាយថានាងអាចនឹងខាតបង់ប្រាក់អស់រាប់សែនដុល្លារអាមេរិកព្រោះតែហាងសាខាមួយចំនួនដែលបានបើកដំណើរការបន្តបន្ទាប់មានហាងខ្លះខាតបង់។

ប្រភពពីអ្នកសិល្បៈដែលជិតដិតនាងបានលើកឡើងថា តូតា និងគូស្នេហ៍ជាថៅកែផលិតកម្ម នោះកំពុងរកដំណោះស្រាយបន្តខណៈដែលមុខជំនួញបើកហាងលក់អាហារសមុទ្រមួយចំនួនប្រឈមនឹងការបិទទ្វារ ខណៈដែលហាងខ្លះបានត្រឹមចំណូលទប់ទល់មិនអាចទប់នឹងហាងថ្មីៗមួយចំនួនដែលខ្សត់ភ្ញៀវ។ ប្រភពបន្តថា គម្រោងបើកដំណើរការហាងយីហោ”ផែសមុទ្រ”ឲ្យបាន១២ហាងគឺអាចនឹងមិនសម្រេចតាមផែនការនោះទេ។

មានការលើកឡើងដែរថាហាងខ្លះបានបិទព្រោះតែការខាតបង់ច្រើន បន្តបន្ទាប់ដែលគេដឹងថាហាងទាំងអស់ចាយលុយប្រមាណកន្លះលានដុល្លារអាមេរិក។ ប្រភពបន្តថាសូម្បីតែគម្រោងបើភោជនីយដ្ឋានទ្រង់ទ្រាយធំចាយលុយ៣លានដុល្លារអាមេរិកនៅខេត្តកំពតលើផ្ទៃដី៣ហិចតានោះ ក៏មិនទាន់លេចចេញរូបរាងពិតប្រាកដនៅឡើយ។

នៅមិនទាន់អាចទាក់ទងការបញ្ជាក់ពីតារាសម្តែង ម៉ាកសែន សូនីតាបាននៅឡើយទេ។ ទោះជាយ៉ាងណាជីវិតគូស្នេហ៍របស់ពួកគេនៅតែផ្អែមល្ហែមដដែលខណៈដែលគេដឹងថាអ្នកទាំងពីរកំពុងរស់នៅក្រោមដំបូលតែមួយដូចប្តីប្រពន្ធ ។ តូតា មិនដែលបង្ហាញអារម្មណ៍ខ្វាយខ្វល់ប្រាប់មិត្តរួមអាជីពទេ ផ្ទុយទៅវិញនាងតែធ្វើដំណើរកម្សាន្តយ៉ាងសប្បាយចិត្តជាមួយគូស្នេហ៍ ជាមួយនឹងជិវិតហ៊ឺហាដូចដើម៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print