ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះបានសម្រេចហើយរត់គេចខ្លួនត្រូវបានជនរងគ្រោះនឹងសមត្ថកិច្ចដេញតាមក្របួចជាប់យមទៅសួរនាំផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីយប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវ២១៤នៅចំណុចក្បែរនឹងរង្វង់មូលវត្តសំពៅមាសស្ថិតនៅក្នុងសង្កាត់បឹងព្រឹលតខ័ណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១៧ពាក់ស្លាកលេខភ្នំពេញ1CO-2543បើកបរតាមបណ្តោយផ្លូវ២១៤ខណពេលបើកមកដល់ចំណុចកើតហេតុក្បែរនឹងក៏លេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1HJ-0611បើកបរស្របទិសដៅគ្នារួចជិះមកក្បែរនឹងជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយរត់គេចខ្លួនប៉ុន្តែជនរងគ្រោះបានជិះដេញតាមពីក្រោយរហូតទៅដល់ចំណុចផ្លូវ១០៥សង្កាត់បឹងកេងកង2ខ័ណ្ឌចំការមនក៏ត្រូវ
បានជនរងគ្រោះធាក់ម៉ូតូឲ្យដួលម៉ូតូជនសង្ស័យបំរុងនឹងរត់ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតមកដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ភ្លាមៗយកទៅសួរនាំផងដែរ។នៅចំពោះមុខ  សមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់ថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតមែនប៉ុន្តែជនសង្ស័យបានបោះទូរស័ព្ទដៃចោលហើយជនរងគ្រោះបានបើកមើលតាមប្រព័ន្ធGOSក៏ជិះទៅកន្លែងកើតហេតុវិញត្រូវបានបុរសម្នាក់រើសបាន
ប្រគល់អោយជនរងគ្រោះវិញរួចមេប៉ុស្តិ៍បឹងព្រលឹតបានលើកទឹកចិត្តចំនួន20$ថែមទៀតទៅអោយអ្នករើសបាន ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីអោយសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print