ក្រឡាប់លិចទូកដរនៅខេត្តក្រចេះ រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងលិចក្នុងទឹក តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ

ចែករំលែក៖

ខេត្តក្រចេះ ៖ ករណីក្រឡាប់លិចទូកដព្រឹកមិញ បណ្តាលឲ្យរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងលិចចូលក្នុងទឹក ។ មូលហេតុដោយសារតែរថយន្តទាំងពីរផ្ទុកដីពេញ ធ្វើឲ្យរថយន្តរអិលកង់មកខាងឆ្វេង ទូកដក៏ផ្អៀងក្រឡាប់លិចតែម្តង ។ រថយន្តនេះឆ្លងពីភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ឆ្លងទៅភូមិ-ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព ។

រថយន្តទាំងពីរគ្រឿងម៉ាក HINO ដែលមានម្ចាស់ឈ្មោះ សេង គឹមចាំង និងម៉ូតូម៉ាកវេវអាល់ហ្វា(ជារបស់អ្នកបើកទូកដរ ។ រថយន្តនេះឆ្លងពីភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ឆ្លងទៅភូមិ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព ក៏រអិលកង់មកខាងឆ្វេងទាំងពីរបណ្តាលអោយក្រឡាប់តែម្តង ។

ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សទេ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩  នៅចំណុចកំពង់ចម្លងរបស់ឈ្មោះ សុះ សប់ព្រី ស្ថិតក្នុងភូមិពង្រទៅ ភូមិកោះតាស៊ុយ ខេត្តក្រចេះ ៕ ដោយ ៖ ស សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print