លោក ឃួង ស្រេង ត្រៀមចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតអសកលនាថ្ងៃទី២៦ឧសភាខាងមុខនេះដំណើរ ការទៅបានជោគជ័យ និងមានសន្តិសុខ បានល្អប្រសើរនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានកោះប្រជុំមួយជាមួយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទ ដើម្បីពង្រឹងឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់នាឱកាសបោះឆ្នោតអសកលខាងលើ បានល្អប្រសើរ ។

កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្បតិ៏ ៥រោច ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីអោយដំណើរការនៃការបោះឆ្នោតនេះដំណើរទៅបានល្អមានយុត្តិធម៌មានតម្លាភាពនិងប្រជាធិបតេយ្យដាច់ខាតយើងត្រូវពង្រឹងលើការងារសន្តិសុខនេះហើយ។ដូច្នេះទេកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរទាំង១៤ ខណ្ឌត្រូវតែពង្រឹងសន្តិសុខសម្រាប់ការ បោះឆ្នោតនេះអោយបានល្អប្រើសើរ។

លោកបន្ដថា៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣បានបើកយុទ្ធនាកាលពី ព្រឹកថ្ងៃទី១៧ ឧសភា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រតាមកាលបរិច្ឆេតរបស់គ.ជ.បហើយការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះត្រូវធ្វើឡើងរយះពេល៨ថ្ងៃជាប់ៗគ្នាតាមប្រតិទិន របស់គ.ជ.បកំណត់ដែលនឹងត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ការឃោសនាបោះឆ្នោតអាចធ្វើជារួមនៅថ្នាក់រាជធានីឬតាមខណ្ឌ(តាមការជាក់ស្តែង)ដែលគោលដៅសំខាន់គឺឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត។

លោក បន្ដថា៖ នៅរាជធានីភ្នំពេញមានគណ បក្សនយោបាយចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។ គណបក្សទាំង៦ នោះរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។

តាមការចុះបញ្ជីគណបក្សនយោ បាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុបចំនួន១.៣៤៣រូបស្រី៥៣៧រូប។ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញក៏បានបំបែកគ្នាដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធីដែលបានគ្រោងទុក៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print