ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ខណៈយកលុយក្លែងក្លាយចូលលេងល្បែងនៅក្នុងកាស៊ីណូត្រពាំងផ្លុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ហេីយត្រូវបានម្ចាស់កាស៊ីណូប្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ទោយ៉ាន សុង នាយរងការិយាល័យនគរបាលកំរិតស្រាលអោយដឹងថា ការចាប់ខ្លួនជននេះ គឺយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣៩ចុះថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៧ របស់លោកគឹម ហេងប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលា ដំបូងខេត្តត្បូងឃ្មុំពីបទដាក់ឲ្យធ្វើចរាចរណ៌រូបបិយប័ណ្ណក្លែងក្លាយប្រព្រឹត្តនៅភូមិត្រពាំងផ្លុងទី១ឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូង ឃ្មុំកាលពីថ្ងៃទី១៥ខែធ្នូឆ្នឆាំ២០១៥។
លោកថា បន្ទាប់ពីទទួលបានដីកានេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី លោកបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំនិងប៉ុស្តិនគរបាលរដ្ឋបាលទន្លេបិទធ្វើការចាប់ឃាត់ខ្លួនឈ្មោះហ៊ាង ប៊ុនឡុង ហៅ លីន ឡុងភេទប្រុសអាយុ៤៧ឆ្នាំជាតិខ្មែរ នៅ ចំណុចភូមិទន្លេបិទក្រោម ឃុំទន្លេ បិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទដាក់ឲ្យធ្វើចរាចរណ៌រូបបិយប័ណ្ណក្លែងក្លាយប្រព្រឹត្តនៅភូមិត្រពាំងផ្លុងទី១ឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូង ឃ្មុំកាលពីថ្ងៃទី១៥ខែធ្នូឆ្នឆាំ២០១៥។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ ការតាមនិតិវិធី៕ ដោយ៖វណ្ណៈ