ជនជាតិចិន២ក្រុមបានវាយតប់គ្នា បន្ទាប់ពីរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនិងប្រុសស្រី៥នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយH-1មួយគ្រឿងដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តហុីយ៉ាន់ ស្តារុិចមួយគ្រឿងទៀតបើកបរដោយបុរសជនជាចិនម្នាក់ពេញទំហឹងបណ្ដាលឲ្យរងការខូចខាត រួចទូរសព្ទ័ហៅបក្ខពួកមកដេញវាយគ្នាផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង១០​នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៩​ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងនិងផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន។
     តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងប្រុសស្រី៥នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយH-1ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-3693 បានធ្វើដំណើរតាមបណ្តោយផ្លូវ៩៥​ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនមិនបង្អង់ល្បឿន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយស្តារុិចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AO-3376 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តហុីយ៉ាន់ដាយស្តារុិចពេញទំហឹង បណ្តាលឲ្យរថយទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា ខណះនោះខាងភាគីជនជាតិចិនប្រុសស្រី៦នាក់ជិះរថយន្តហិីយ៉ាន់ដាយH-1 បានទូរសព្ទ័ហៅបក្ខពួកបន្តែមទៀតមកកន្លែងកើតហេតុរួចបានដេញវាយទៅលើបុរសជនជាតិចិនម្នាក់ជិះរថយន្តហិុីយ៉ាន់ដាយស្តារិុចបណ្តាលឲ្យរងរបួសផងដែរ។
     ក្រោយពីបានបង្កហិង្សារួចខាងភាគីជនជាតិចិនប្រុសស្រី៦នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
     ក្រោយកើតហេតុគេឃើញភាគីជនជាតិចិនទាំងសងខាងបានហៅបក្ខពួកចុះមកកន្លែងកើតហេតុរៀងៗខ្លួន និងបំរុងបង្កហិង្សាដាក់គ្នាបន្តែមទៀត តែដោយមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការហាមឃាត់ទើបបុរសជនជាតិចិនទាំងពីរក្រុមបានបែកផ្លូវរៀងៗខ្លួន ដោយនៅសល់តែរថយន្តទាំង២គ្រឿងខាងលើ​ប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print