ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ នៅអ៊ីស្រាអែល ផ្ទះជាច្រើនខ្នងរងការបំផ្លាញ

ចែករំលែក៖

អាកាសធាតុក្តៅខ្លាំង គ្រប់ដណ្តប់នៅតំបន់ភាគកណ្តាលប្រទេសអ៊ីស្រាអែល បង្កឲ្យមានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ​។ កម្លាំងពន្លិតអគ្គិភ័យអ៊ីស្រាអែល​មិនទប់ស្កាត់ ការរាលដាល នៃភ្លើងឆេះព្រៃបានឡើយ ធ្វើឲ្យរដ្ឋាភិបាលព្រួយបារម្ភយ៉ាងខ្លាំង ។

នៅពេលនេះដែរ​រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី​២៣ខែឧសភា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយពន្លិតភ្លើងឆេះព្រៃ​ រាប់សិបកន្លែងនៅតំបន់ភាគ​កណ្តាលប្រទេសនេះ ។ ​ភ្លើងឆេះព្រៃកើតឡើង ដោយសារតែអាកាសធាតុក្តៅ​ដល់ទៅជាង​៤០អង្សាសេ។

ភ្លើងឆេះព្រៃបាន​កម្ទេចផ្ទះពលរដ្ឋ ១៦ខ្នង​ និងធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ចរាចរណ៍ផ្លូវដែកក៏ត្រូវបានផ្អាក់​ ធ្វើឲ្យអ្នកដំណើរ​រងផលប៉ះពាល់យ៉ាងខ្លាំង​។

នៅក្នុងសេចក្តីប្រកាស​ កាលពីថ្ងៃទី​២៣ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ Benjamin Netanyahu ​បានបញ្ជាឲ្យ ក្រសួងសន្តិសុខជាតិ​ និងក្រសួងការបរទេសអំពាវនាវឲ្យមានការជួយអន្តរគមន៍ពីបរទេស។ រដ្ឋាភិបាលបានបញ្ជូនក្រុមការងាទៅកាន់ប្រទេសជិតខាងសំជំនួយ ក្នុងនោះមាន ប្រទេសក្រិច  Cyprus , Italy, Croatia ​ជាដើម​។

រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ​អ៊ីស្រាអែល បានបញ្ជាក់ថា ក្រុមពន្លិតអគ្គិភ័យប្រឈមនិងបញ្ហា ឧបស័គជាច្រើនដោយសារតែខ្យល់ខ្លាំង​​។ រដ្ឋាភិបាលក៏បានត្រៀមលក្ខណៈប្រកាសអាសន្នទូទាំងប្រទេសពីភ្លើងឆេះព្រៃនេះផងដែរ ប្រសិនបើស្ថានភាពភ្លើងឆេះព្រៃបន្តឆេះខ្លាំងនោះ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print