កូនតារាសម្តែង នៅ សូនីតា រកលុយតាំងពីនៅក្នុងផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ជិតគ្រប់ខែក្នុងការសម្រាល តំណក់ឈាមដំបូង នៅ សូនីតា កាន់តែបង្ហាញអារម្មណ៍សប្បាយរីករាយនឹងការរងចាំមើលមុខកូនប្រុស។ អ្វីដែលគេចាប់អារម្មណ៍តារាស្រីរូបនេះនិងកូនក្នុងផ្ទៃក៏ទទួលបានលាភសំណាងមួយមួយតាមរយៈការចូលរួមថតផ្សព្វផ្សាយផលិតផលថែរក្សាសុខភាពមាតា និងទារកផងដែរដែលគេដឹងថាកូនប្រុសនាងអាចមានឱកាសរកលុយចាប់តាំងពីនៅក្នុងផ្ទៃម៉្លេះ។

កន្លងមកសិល្បករមួយចំនួនដូចជាពិធីការិនី គង់ សុជាតិ  និងតារាសម្តែង គង់ ចាន់ស្រីមុំក៏ធ្លាប់ទទួលបានឱកាសថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមផលិតផលទឹកដោះគោថែរក្សាសុខភាព ដែលគេដឹងថាការថតនេះទទួលបានប្រាក់ចំណូលច្រើនគួរសម ហើយក៏អាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជនផងដែរ។ នៅ សូនីតា ដែលធ្មេចបើកៗ នឹងសម្រាលកូនប្រុសលើកដំបូងដំណក់ឈាមរួមគ្នាជាមួយលោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅអំឡុងកក្កដាខាងមុខនេះហើយ។ ទោះមានផ្ទៃពោះសម្រស់តារាស្រីរូបនេះនៅតែមិនថមថយសូម្បីតែ​ការ​តុបតែង​ខ្លួន​របស់​នាង​ នៅតែ​ទាន់សម័យ ​និង ​សិច​ស៊ី​មិនធម្មតា​ ខណៈដែលមិត្តភក្តិរបស់នាងតែងតែហៅថាជា Mommy Gold ផងដែរ ​។​ ​

ក្នុង​នោះ​ក៏​មានការ​សរសើរ​ពី​សម្រស់​របស់​ ​នៅ​ ​សូ​នី​តា​ ​ដែល​មិន​បាក់​ស្រុត ​បើ​ទោះជានាង​កំពុង​ពពោះ​ក៏ពិតមែន​ ​ហើយថែមទាំងទទួលបានការថតបង្ហាញផលិតផលផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។​ ​នាងបានដាក់ឈ្មោះកូនប្រុសជាស្រេចថាឈ្មោះ “សង្ក្រាន្ត” ហើយនាងតែងតែធ្វើដំណើរទៅពិនិត្យសុខភាព ដំណើរកម្សាន្ត និងទិញទំនិញពីប្រទេសថៃមកលក់ជាធម្មតាដដែល។

គួរបញ្ជាក់ដែរថា តារាសម្តែង នៅ សូនីតា ត្រូវបានគេទម្លាយថាបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយលោក ទិត្យ ថាវរិទ្ធិ ជាយូរមកហើយ ហើយបើទោះបីជាពួកគេមិនទាន់រៀបចំមង្គលការទ្រង់ទ្រាយធំដុំពិតមែន ប៉ុន្តែពួកគេបានរៀបចំពិធីតាមប្រពៃណីមួយចំនួនដើម្បីឲ្យមេបា និងញាតិសណ្តានបានដឹងលឺ។ នាងទទួលបាន​ក្តីស្រលាញ់ខ្លាំងពីស្វាមី ហើយក៏ទទួលបានងារជាជំទាវពេញមុខមាត់ផងដែរក្រោយពីស្វាមីត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌កាលពីប៉ុន្មានខែមុននេះ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print