ឪពុក​​បង្កើត​រំលោភ​កូន​ស្រី​​​ឯងដល់​២​នាក់ ​រហូត​មាន​ផ្ទៃ​ពោះ​ម្នាក់ ​

ចែករំលែក៖

ឧ​ត្ត​រ​មានជ័យ ​៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើ​ការ​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​នោះ​មាន ឈ្មោះ កាក់ ផល្លី ភេទ ប្រុស​ អាយុ​៥៦​ឆ្នាំ មុខរបរ​ទាហាន រស់នៅ ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ។

ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី រំលោភ​សេពសន្ថវៈ ទៅ​លើ​កូនស្រី​បង្កើត​របស់ខ្លួន​ចំនួន​០២​នាក់ ៖ ទី​១.ឈ្មោះ កាក់ ម៉ាឡៃ ភេទ​ស្រី អាយុ​១៩​ឆ្នាំ បណ្ដាល​ឲ្យ​មាន​ផ្ទៃពោះ​ចំនួន​០៧​ខែ។ តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ទទួលរង​ការ​ចាប់​បង្ខំ​រំលោភ​ពី​សំណាក់​ឪពុក​បង្កើត​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ។ ទី​២.ឈ្មោះ កាក់ ស្រី​ភា​ង ភេទ​ស្រី អាយុ​១៤​ឆ្នាំ (​គ្មាន​ផ្ទៃពោះ​)​។​

បច្ចុប្បន្ន​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print