កិច្ចប្រជុំរបស់ នគរបាលអន្តរជាតិ(Inter Pol) កិច្ចប្រតិបត្តិការ Lion Fish លើកទី៤ នៅខេត្តសៀមរាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នាសណ្ឋាគារសុខាអង្គរខេត្តសៀមរាប មានប្រារព្ធពិធីបើកវេទិកាសំនួរចម្លើយ ស្តីពីប្រតិបត្តិការជាសកល និងកិច្ចប្រជុំត្រៀមរៀបចំប្រតិបត្តិការពាក់ព័ន្ធបទល្មើសគ្រឿងញៀន (Lion Fish) លើកទី៤ ក្រោមអធិបតីភាព របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះសហការរៀបចំដោយនគរបាលជាតិកម្ពុជា និងតំណាងអគ្គលេខាធិការដ្ឋាននគរបាលអន្តរ​ជាតិ ដែលមាន សមាជិកចូលរួម ៥៥រូប មកពីនគរបាលអន្តរជាតិ ២១ប្រទេស ក្នុងតំបន់អាស៊ី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print