កាយដីសាងសង់ផ្ទះប្រទះឃើញកេះមួយ មានអាវុធខ្លី២ដើម បង់ និងគ្រាប់មួយចំនួន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋកាយដីសម្រាប់សាងសង់ផ្ទះក៏ប្រទះឃើញ អាវុធខ្លី២ដើម បង់ និងគ្រាប់មួយចំនួននៅក្នុងកេស មួយដែលកប់ក្នុងដី ក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៩ ។

ក្រោយទទួលដំណឹងនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក៏បានចុះទៅដល់ទីតាំងដូចខាងលើ និងបានពិនិត្យឃើញរួមមាន
ទី១.អាវុធខ្លីម៉ាកK.54 ចំនួន១ដើម (គុណភាព៧០%) បង់១ និងគ្រាប់ចំនួន៣៤គ្រាប់ ។

ទី២.អាវុធខ្លីម៉ាក ប៉េអាកុលចំនួន១ដើម (គុណភាព៧០%) បង់១ និងគ្រាប់ចំនួន១៣គ្រាប់ ។

ទី៣. បង់កាំភ្លើងអឹមសីចំនួន៥បង់(គ្មានគ្រាប់)

ទី៤. គ្រាប់បែក០១គ្រាប់ មិនស្គាល់ម៉ាក។

បច្ចុប្បន្នអាវុធ និងគ្រាប់ទាំងអស់នេះ ត្រូវបានកម្លាំងការិយាលយ័គ្រប់គ្រងអាវុធជាតិផ្ទុះយកមករក្សាទុកដើម្បីស្រាវជ្រាវបន្ត  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print