ជនជាតិចិន២ក្រុម ផឹកស៊ីស្រវឹង បើកឆាកប្រយុទ្ធគ្នាបណ្ដាលរងរបួសធ្ងន់ច្រើននាក់ 

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនពីរក្រុម ផឹកស៊ីស្រវឹងរៀង ទាស់ពាក្យសម្ដីគ្នា ដេញកាប់គ្នាពេញផ្លូវ បណ្ដាលឲ្យមាននាក់រងរបួសធ្ងន់ស្រាលជាច្រើននាក់ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចការដ្ឋានមួយកន្លែងនៅបឹងកក់ តាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីបុរសម្នាក់ ជាសន្តិសុខដែលយាមនៅទីនោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជនជាតិចិនដែលធ្វើការនៅក្នុងការដ្ឋាននេះ មានកម្មវិធីផឹកស៊ី ពេលស្រវឹងរៀងៗខ្លួន បានទាស់សម្ដីគ្នារួចហៅបក្ខពួកជិះកង់បីមកពីរគ្រឿង មកដល់នាក់ខ្លះមានកាំបិតបុ័ងតោ និងនាក់ខ្លះទៀតមានដំបង បានកាប់ប្រហាគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ ត្រូវបានជនជាតិចិនដូចគ្នា ដឹកតាមកង់បីបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុ កម្លាំងអាវុហត្ថខណ្ឌដូនពេញ បានចុះមកអន្ដរាមន៍មកដល់កន្លែង ដើម្បីសាសួរ និងស្រាវជ្រាវរកជនបង្កមកចូលខ្លួនដោះស្រាយគ្នា ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print