ស្ងាត់ៗ លី ឧត្តម ទទួលពានឆ្នើមមួយពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូត លី ឧត្តម បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីក្រោយពីលោកទើបនឹងទទួលបានពានឆ្នើមបំផុតមួយពីកម្មវិធីប្រកួតលក់ផលិតផលធំមួយគឺកម្មវិធី Best Product Of The Year 2019 ដែលធ្វើឡើងនៅប្រទេសថៃ។ ពានរង្វាន់នេះ ក៏ទទួលបាន​ក្រោយពីតារារូបនេះក្លាយជាតារាតំណាងផលិតផលថ្នាំដុសធ្មេញស្លាកយីយោល្បីឈ្មោះមួយនៅប្រទេសថៃផងដែរ។

លី ឧត្តម បានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងពាន ផលិតផលប្រចាំឆ្នាំ២០១៩  Best Product Of The Year 2019 ។ ក្នុងនោះផងដែរផលិតផលដែលលោកយកមកលក់ និងធ្វើជាតារាតំណាងនោះក៏ទទួលបានពានឆ្នើមប្រចាំឆ្នាំ២០១៩ផងដែរ។ ថ្លែងបញ្ជាក់ពីប្រទេសថៃមក តារារូបនេះលើកឡើងថាលោកពិតជាសប្បាយចិត្តខ្លាំងដែលមានការឱកាសចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត ដ៏ធំសម្បើមខាងលើព្រោះតែព្រឹត្តិការណ៍នេះមានអ្នកចូលរួមមកពីបណ្តាប្រទេសនានា និងក្នុងប្រទេសថៃ ដោយមានផលិតផល និងអ្នកតំណាងប្រមាណ២៥០នាក់ចូលរួមប្រកួត។

លោកថាពានឆ្នើមចំនួន២០ប៉ុណ្ណោះដែលត្រូវបានប្រគល់ទៅដល់ផលិតផល និងអ្នកតំណាង ហើយលោកសប្បាយចិត្តដែលផលិតផលដែលលោកនាំយកមកលក់ និងធ្វើជាសិល្បករតំណាងផលិតផលត្រូវបានលក់ដាច់ខ្លាំងទាំងនៅកម្ពុជា និងប្រទេសថៃ។ លោកចាត់ទុកថាជាមោទនភាពដ៏ធំមួយសម្រាប់រូបលោកនិងក្រុមហ៊ុននៅប្រទេសថៃ ហើយលោកនឹងបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយ ចែកចាយផលិតផលយីហោHerbal Clove Toothpaste នេះផងដែរ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print