នារីអូតេសក្នុងហាងយីហោ អាយហ្គេតយូវាយភ្ញៀវជនជាតិកូរ៉េបែកក្បាលចោទថាបង្កបញ្ហា

ចែករំលែក៖

ភ្នំពេញ៖ជនជាតិកូរ៉េម្នាក់បានរងរបួសបែកក្បាលក្នុងចំណោមគ្នា៣នាក់រួមនឹងអ្នកបកប្រែម្នាក់ទៀតបាននាំគ្នាចូលទៅផឹកសុីនៅក្នុងបារបារាំងមួយកន្លែងមានយីហោអាយហ្គេតយូខណៈស្រវឹងស្រាហើយបានឈ្លោះប្រកែកគ្នាជាមួយនារីអូតេសបំរើភ្ញៀវរហូតឈានទៅដល់ធ្វើការវាយភ្ញៀវជនជាតិកូរ៉េបណ្តាលឲ្យបែកក្បាលរងរបួសបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនិងអ្នកធ្វើដំណើរតាមផ្លូវនាំគ្នាចោមរោមមើលហេតុការណ៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
២នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១៣៦នៅចំណុចហាងបារបារាំងយីហោអាយ ហ្គេត យូស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខ័ណ្ឌដូនពេញ។

តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនជាតិកូរ៉េមានគ្នាចំនួន៣នាក់រួមនឹងអ្នកបកប្រែជាជនជាតិខ្មែរម្នាក់បាននាំគ្នាចូលទៅផឹកសុីនៅក្នុងហាងបារបារាំងយីហោ អាយហ្គេតយូក្រោយមកស្រាប់តែមានការទាសពាក្យសំដីគ្នារហូតដល់ប្រតាយប្រតប់គ្នាជាមួយនិងនារីអូតេសឈានទៅដល់ការវាយបណ្តាលឲ្យបុរសជាជនជាតិកូរ៉េម្នាក់រងរបួសបែកក្បាលហូរឈាមស្រោចខ្លួនភ្លាមនោះជនរងគ្រោះបានរត់ចេញមកដល់ខាងក្រៅហើយនៅតែនាំគ្នាពួតវាយថែមទៀត បើតាមអ្នកបកប្រែនោះនិយាយថាគឺមកពីនារីៗនោះសុំលុយធីបច្រើនពេកទើបបុរសរងគ្រោះស្រែកគំហ៊កឲ្យហើយក៏ផ្ទុះការប្រើហឹង្សាដាក់ភ្ញៀវរហូតមានអ្នករងរបួសយ៉ាងនេះ។

តែបើតាមសំដីខាងបុគ្គលិកហាងបាននិយាយថាបានជាមានរឿងបែបនេះគឺមកពីភ្ញៀវនោះស្រវឹងបង្កការអុកឡុកក្នុងហាងនិងមកពីគិតលុយខ្វះចំនួន20$ទើបបង្ករករឿងគេឯងបង្កឲ្យមានរឿងបែបនេះកើតឡើង។

ក្រោយពេលកើតហេតុខាងភាគីជនជាតិកូរ៉េបានដាក់ពាក្យបណ្តឹងរីឯខាងភាគីបុគ្គលិកហាងបារអាយ ហ្គេត យូរក៏ដាក់ពាក្យបណ្តឹងដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ដូចគ្នាផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print