បើករថយន្តខឿនផ្លូវបន្តបុករះម៉ូតូ៣គ្រឿង និងរថយន្តមួយគ្រឿងរងការខាត

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើករថយន្តបង្កគ្រោះថ្នាក់លើដងផ្លូវម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗខណៈបើករថយន្តមួយគ្រឿងបុកទ្រូងផ្លូវនិងបុករះម៉ូតូចំនួន៣គ្រឿងនិងរថយន្តមួយគ្រឿងប៉ើងចូលហាងCoffee Todayរងការខូចខាតយ៉ាងដំណំ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលថ្ងៃពុធ១១រោចខែពិសាខឆ្នាំកុរព.ស២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣០ នាទីត្រង់ចំណុចគល់ស្ពានព្រែកព្នៅ លើមហាវិថីឈ្នះៗ ភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3D-3323ធ្វើដំណើរលើមហាវិថីឈ្នះៗក្នុងទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះអ៊ុយ ញ៉ាញ់ ភេទប្រុស អាយុ ២៣ឆ្នាំស្នាក់នៅភូមិអណ្តូងព្រៃឃុំរលាំងចកស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន )លុះមកដល់កន្លែងកើតហេតុបានរ៉េចង្កូតបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់បង្គោលភ្លើងមួយដើម និង ហាងកាហ្វេមួយកន្លែង ហើយបន្តបុករះម៉ូតូចំនួន០៣គ្រឿង ហើយរថយន្ត ០១គ្រឿង ។

សម្ភារៈដែលរងការខូចខាតមាន១ម៉ូតូមួយគ្រឿងម៉ាក NEXពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 1HM-3090 ( ឈប់ស្ងៀម ) ម្ចាស់ឈ្មោះ ឈិត កញ្ញា ភេទស្រី អាយុ ២១ឆ្នាំស្នាក់នៅភូមិឡរកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២/ម៉ូតូម៉ាកBEATពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1GR-6090(ឈប់ស្ងៀម)ម្ចាស់ឈ្មោះ ពៅ សុធា ភេទប្រុស អាយុ២០ឆ្នាំស្នាក់នៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
៣/ ម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CW-6071(ឈប់ស្ងៀម)ម្ចាស់ឈ្មោះ ពេជ រ៉ា ភេទប្រុស អាយុ២០ឆ្នាំស្នាក់នៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
៤/ រថយន្តមួយគ្រឿងម៉ាក CAMRYពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AA-6488 ( ឈប់ស្ងៀម ) ម្ចាស់ឈ្មោះ សារូ ផារ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំស្នាក់នៅភូមិទឹកល្អក់១សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើករថយន្តHINOបើកលឿនមិនគោរពច្បាប់និងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យរងការម៉ូតូខូចខាតធ្ងន់ធ្ងរចំនួន៣គ្រឿងនិងរថយន្តខូចខាតមធ្យមចំនួន១គ្រឿងរថយន្តខូចខាតធ្ងន់០១គ្រឿងបង្គោលភ្លើងបំភ្លឺផ្លូវ០១ដើមនិងបាក់បង្កាន់ដៃហាងកាហ្វេមួយចំនួនផងដែរប៉ុន្តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពុំបង្កឲ្យមានរងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាម្នាក់នោះឡើយគ្រាន់តែខូចខាតសម្ភារៈអ្នកដ៌ទៃនិងសម្ភារៈរដ្ឋតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុរថយន្តបង្កនិងរថយន្តនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print