អ្នកទេសចរណ៍អាស៊ីជាច្រើនស្លាប់ នៅក្នុងហេតុការ​លិចទូកទេសចរណ៍នៅហុងគ្រី​

ចែករំលែក៖

អ្នកទេសចរណ៍ជនជាតិកូរ៉េខាងត្បូង ៧នាក់ស្លាប់ និង ២០នាក់បាត់ខ្លួន ក្រោយពេលទូកទេសចរណ៍លិចនៅលើដងទន្លេ​  Danube ​ក្នុងរដ្ឋធានី​ Budapest ​ប្រទេសហុងគ្រី​។​ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជនរង្គ្រោះគឺជាជនអាស៊ី​ ប៉ុន្តែមកទល់ពេលនេះ មិនទាន់អាច បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។

ទូកដឹកអ្នកដើរកម្សាន្តប្រហែល៣២នាក់ ជាជនជាតិកូរ៉េខាងត្បូង និងនាវិក២នាក់បានបុកជាមួយនាវាមួយគ្រឿងទៀត ហើយលិចបាត់តែម្តង នៅទន្លេ Danube ទីប្រជុំជន Budapest ប្រទេសហុងគ្រី ។ 

មន្ត្រីជួយសង្គ្រោះអះអាងថា សាកសព៧នាក់បានរកឃើញ និងមនុស្ស៧នាក់ត្រូវបានជួយសង្គ្រោះ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយស្ថានភាពប្រក្រតីវិញផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែឧសភា ។ ប៉ូលិសថា មនុស្ស៣៣នាក់នៅលើទូកដែលគ្រោះថ្នាក់នោះ ខណៈអ្នកខ្លះទៀតថា មានអ្នកដំណើរ៣២នាក់ ។ សមាជិកក្រុមនាវិក២នាក់ ត្រូវបានស្គាល់ថា ជាជនជាតិហុងគ្រី ។

សកម្មភាពស្វែងរកជនរងគ្រោះមានការលំបាក ដោយសារទឹកហូរ និងមានជម្រៅជ្រៅផងដែរនៅដងទន្លេ Danube នេះ ។ កម្លាំងយោធាបានចូលរួមសកម្មភាពស្វែងរកជនរងគ្រោះនេះបន្ថែមទៀត។ទូកដឹកអ្នកដំណើរកម្សាន្តនេះ ឈ្មោះ Hableany (Mermaid) ជារបស់ក្រុមហ៊ុន Panorama Deck ។ អ្នកនាំពាក្យក្រុមហ៊ុននេះនិយាយថា មិនមានព័ត៌មានណាមួយដែលថា គ្រោះថ្នាក់នេះ កើតឡើងដោយសារបញ្ហាបច្ចេកទេសនោះឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print