វគ្គបំប៉នការងាររដ្ឋបាល និងឋានលេខា(វគ្គពិសេស)ពីរ បិទនិងបេីកក្នុងថ្ងៃតែមួយ

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការ ពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ បានសំដែងក្តីសាទរចំពោះគណៈកម្មការ ដឹកនាំគ្រប់គ្រង ការងារហ្វឹកហ្វឺន ដែលខិតខំប្រឹងប្រែង រហូតបព្ចាប់វគ្គបំប៉នការងារ រដ្ឋបាលនិងឋាន លេខា “វគ្គពិសេស”ឆ្នាំ ២០១៨ -២០១៩ ប្រកបដោយជោគជ័ យនាពេលនេះ ពិតជាទទួលបាន លទ្ធផលវិជ្ជមានរួម ចំណែកយ៉ាងសំខាន់សំដៅពង្រឹង សមត្ថភាពដល់កងទ័ពឱយមានវិជ្ជាជីវៈ ចំណេះដឹង ចំណេះធ្វេី យ៉ាងពិតបា្រកដ ក្នុងការទទួល ខុសត្រូវ បំពេញភារកិច្ចរបស់ខ្លួន។លោកនាយឧត្តមសេនីយ៍សំ វណ្ណថន ថ្លែងដូច្នេះ ក្នុងពិធីបិទនិងបីកវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខា(វគ្គពិសេស) ប្រ ព្រឹត្តទៅ នៅសកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃ ព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ។

លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការ ក្រ សួងការពារជាតិ និងជាប្រធានគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ  ប្រវត្តិសាស្ត្រយោធា និងសណ្តាប់ធ្នាប់បានឱយដឹងថា: អនុវត្តការងារ កំណែទម្រង់កងយោធព លខេមរភូមិន្ទ រយៈពេល ៥ឆ្នំា(២០១០-២០១០)  និងទិសដៅអនុវត្តបន្ត៥ឆ្នាំ (២០១៥​-​២០១៩)និងផ្អែកតាម ផែនការហ្វឹក ហ្វឺន(ខ.ភ.ម) អគ្គលេខាធិការដ្ឋាន  ក្រសួងការពារជាតិជ្រេីស រេីស កម្មសិក្សាការី ចំនួន ១៥៥ នាក់មកពីស្ថាប័នកងឯកភាពចំណុះអគ្គបព្ជាាការដ្ឋានកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ក្រសួងការពារជាតិ  និងគ្រូឧទ្ទេសចំនួន ១៣ នាក់ សុទ្ធតែមានទេពកោសល្យនិងបទពិសោធន៍ ច្បាស់ លាស់ មកពីស្ថាប័នសីុវិល និង(ខ.ភ.ម)  បង្កេីនសមត្ថភាព ប្រសិទ្ធភាព  យល់ដឹងលេីការងារដ្ឋបាល លេីកកម្ពស់គុណភាព សំដៅឱយមានប្រសិទ្ធ ភាពការងារ ទាំងក្នុងបច្ចុប្បន្ននិងទៅអ នាគត ដោយលេីកយក មុខវិជ្ជា ចំនួន ១២ ដាក់ចូលក្នុងកម្ម វិធីសិក្សារយះពេល ១៥៣ ថ្ងៃ ស្មេីនិង៥៣៥ម៉ោងត្រូវនិង ១០ខែ ។

សំរាប់វគ្គសិក្សាថ្មីបន្តទៀតបានជ្រេីសរេីស កម្មសិក្សាការី មិនលេីស៣០០នាក់សិក្សារយះពេល ១១ខែ ។ មុខវិជ្ជាដែលត្រូវរៀនរួមមានៈ ការងាររដ្ឋ បាល និតិរដ្ឋធម្ម នុញ្ញ ច្បាប់ និងអនុក្រិត្យពាក់ពាន់ ( ខ.ភ.ម)  នីតិអន្តរជាតិសា ធារណៈ នីតិរដ្ឋបាលសាធារណៈ នីតិវិវាទរដ្ឋបាល រដ្ឋបាលទូទៅ ប្រព័ន្ធនីតិអា ស៊ាន នីតិពន្ធដារកម្ពុជា ហិរញ្ញវត្ថុសាធារណៈ ការ ងារគ្រប់គ្រងអង្គភាព ឋាន លេខា និងលំហាត់របៀប ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print