សកម្មភាពដ៏កម្រមួយ បានកើតឡើង ចំពោះបុរសជនជាតិកូឡំប៊ី ដោយឈ្លក់វង្វែង និងស្រីខាងក្រៅ ភ្លេចផ្ទះសម្បែង ប្រពន្ធកូន ទុកឲ្យប្រពន្ធឯកាម្នាក់ឯង ដេកអោបខ្នើយជារៀងរាល់យប់ ។
សារព័ត៌មាន The Sun បានផ្សាយថា បុរសដែលជាប្តីកំហូចឈ្មោះ Jairo Vargas ក្រោយផ្ញាក់ខ្លួនបានទៅផ្ទះសុំអង្វរ ភរិយាឲ្យចូលផ្ទះវិញ រួមរស់ជាមួយគ្នា ដូចដើមវិញ តែប្រព័ន្ធមិនយលព្រម ។ លោក Jairo Vargas បានអង្វរគ្រាប់យ៉ាង ឲ្យតែប្រពន្ធលើកលែងទោស ឲ្យធ្វើអ្វីក៏យលព្រមដែរ សុខចិត្តទទួលទណ្ឌកម្មគ្រប់យ៉ាង ឲ្យតែចំណងស្នេហ៍អាពាហ៍ពិពាហ៍មិនបែកបាក់បានហើយ។
ភរិយារបស់លោក Jairo Vargas បានសម្រេចឲ្យប្តីកំហូចស្រាតទាំងអស់រួចពបលើដំបូល រថយន្ត បើកជុំវិញទីក្រុង Barranquilla ប្រទេសកូឡំប៊ី ។ សកម្មភាពខាងលើធ្វើឲ្យចរាចរណ៍នៅក្នុងទីក្រុងកកស្ទះ ដោយមានពលរដ្ឋជាច្រើនចេញមកមើល ហើយថតសកម្មភាព បង្ហោះតាមបណ្តាញសង្គមផងដែរ ។ ស្ត្រីខ្លះបានលើកឡើងថាខ្លួនថតទុកឲ្យប្តីរបស់ខ្លួនមើល កំឲ្យទៅលួចមានស្រីខាងក្រៅប្រយ័ត្នជួបហេតុការបែបនេះ។
ប៉ុន្តែមិនយូប៉ុន្មានកម្លាំងប៉ូលិសក៏បានមកឃាត់រថយន្តខាងលើ រួចចាប់ខ្លួនបញ្ចូនទៅកានស្នាក់ការ ដោយចោទប្រកាន់ពីបទ បង្កអសណ្តាប់ធ្នាប់ក្នុងសង្គម។ នៅពេលនោះលោក Jairo Vargas ត្រូវបង់ផាក់ពិន័យជាទឹកប្រាក់១៥០ដុល្លារ ផងដែរ៕