មេប៉េអឹមខេត្តកណ្តាល៖ខ្មាន់កាំភ្លើងដែលបាញ់ក្នុងខារ៉ាអូខេ​ ប៊ី​​ ហ្គោល បានចូលសារភាពហើយនៅកងរាជអាវុធហត្ថក្រុងតាខ្មៅ និងចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ មុននេះបន្តិចនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍​ត្រី​ សំ​ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់តាមទូរសព្ឌ័ថា ៖ខ្មាន់កាំភ្លើងដែលបាញ់ចំនួនបួនគ្រាប់នៅក្នុងខារ៉ាអូខេ ប៊ី ហ្គោល បង្ករការភ្ញាក់ផ្អើលពេញក្រុងតាខ្មៅទាំងកណ្តាលយប់នោះ​” បានចូលមកសារភាពហើយ​នៅកងរាជអាវុធហត្ថក្រុងតាខ្មៅ កម្លាំងជំនាញកំពុងធ្វើការសាកនិងចាត់ការតាមនីតិវិធីច្បាប់”។

សូមរំលឹកថា​៖ករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្ករអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់និងធ្វើអោយនារីៗដែលបំរើការងារនៅក្នុងខារ៉ាអូខេ ប៊ី ហ្គោល នោះបានរត់បាតជើងសព្រាត​ដោយព្រលឹងចុងសក់ មិនតែប៉ុណ្ណោះធ្វើអោយអ្នកបើករថយន្តកុងតឺន័រភ័យលួសព្រលឹងដោយសារគ្រាប់កាំភ្លើងហោះផ្លោងទៅចំកញ្ចក់រថយន្តដែលកំពុងធ្វើដំណើរនៅមុខទីតាំងនោះ​។

ខ្មាន់កាំភ្លើងនោះជាយោធា មានឈ្មោះ​សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខ្មាន់កាំភ្លើងបន្ទាប់ពីធ្វើការបាញ់ហើយបានបន្សល់ទុកមានស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១ សោរ ម៉ូតូ១ចង្កោម(កូនសោរម៉ូតូ១កូនសោររថយន្ត១ តេឡេរថយន្ត១) គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់(លេខA-USA 9MM-LUGER) ។បន្ទាប់មកជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888 ជាមួយមិត្តភក្ត្រ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ រួចមកក៏បានឈ្លោះប្រកែកគ្នា ហើយគេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ យកដើរចូលទៅបាញ់ក្នុងហាងបាញ់ចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!!  រួចហើយជិះម៉ូតូតាមផ្លូវ១១៥ទៅទិសខាងលិចរួចបាញ់ឡើងលើ០១គ្រាប់ទៀត តែមិនបណ្តាលអោយមានអ្នករបួសហើយគេចខ្លួនបាត់ទៅ៕ឆ ដា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print