ការវាយប្រហារនៅក្នុងប្រទេសបារាំង នាពេលកន្លងមកពិតជាមានក្រុមភេរវកម្មបង្លំខ្លួននៅក្នុងក្រុមជនភៀសខ្លួនពិតមែន ។ ការបន្លំខ្លួននោះជារឿងងាយ ស្រួលដោយសារតែក្រុមជនភៀសខ្លួន មិនមានលិខិតស្នាមគ្រប់គ្រាន់។
ក្រុមភេរវករដែលវាយប្រហារក្នុង ប្រទេសបារាំងនាពេលកន្លងមកមានពីរនាក់មានសញ្ជាតិបារាំងម្នាក់មានដើមកំណើតអាល់ហ្សេរីនិងម្នាក់ទៀតជាជន ជាតិប៉ាគីស្ថានបានមកស្នាក់នៅក្នុងជំរំ ជនភៀសខ្លួន Salzbourg ប្រទេស អូទ្រីសតាំងពីខែតុលាដើម្បីរង់ចាំបញ្ជា ចេញធ្វើភេរវកម្មថ្មីទៀត។ នេះបើតាម ប្រភពសារព័ត៌មានក្នុងប្រទេសអូទ្រីស បានបញ្ជាក់ទៀតថា ជនជាប់សង្ស័យ មានពាក់ព័ន្ធនឹងអង្គការភេរវនិយមទាំងពីរនាក់នេះបានធ្វើដំណើរពីស៊ីរីមកប្រទេស អូទ្រីសជាមួយអត្ដឃាតជនបំផ្ទុះគ្រាប់ បែកពីរនាក់នៅក្បែរពហុកីឡដ្ឋានជាតិ បារាំងនៅក្នុងទីក្រុងប៉ារីសនិងមានលិខិតឆ្លងដែនស៊ីរីនៅក្បែរខ្លួន។ ប៉ុន្ដែប៉ូលិសនិង ក្រសួងមហាផ្ទៃមិនព្រមធ្វើអត្ថាធិប្បាយអ្វីទាំងអស់លើចំណុចនេះ ។
ប្រសិនបើដូចការអះអាងរបស់ កាសែតអូទ្រីសមែននោះគេទំនងជានឹងអាចប្រមូលព័ត៌មានសម្រាប់ផ្ដល់ឈ្មោះឱ្យអត្ដឃាតជនស្លាប់បាត់បានបន្ថែម ទៀត។ សូមបញ្ជាក់ថា រហូតមកទល់ នឹងពេលនេះបារាំងបានរកឃើញអត្ដ សញ្ញាណភេរវជនតែ៦នាក់ក្នុងចំណោម៩នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្ម ថ្ងៃទី១៣ ខែវិច្ឆិកា នៅពហុកីឡដានជាតិ បារាំងនៅសាលប្រគុំតន្ដ្រីបាតាក្លង់ នៅ តាមភោជនីយដ្ឋាន និងនៅសាំងដេនី ជាយក្រុងប៉ារីសថ្ងៃទី១៨ ខែវិច្ឆិកា ។ ពីរនាក់បានស្លាប់នៅជិតពហុកីឡដ្ឋាន និងម្នាក់នៅក្នុងផ្ទះពេលប៉ូលិសសម្រុក តាមចាប់មិនទាន់ដឹងអត្ដសញ្ញាណនៅ ឡើយទេ។
កន្លងមកមានព័ត៌មានបញ្ជាក់ថា ក្រុមភេរវកម្មជាច្រើនបានបន្លំខ្លួនជាមួយ ជនភៀសខ្លួនស៊ីរីចូលទៅអឺរ៉ុបសម្រាប់ វាយប្រហារហើយពេលនេះពិតជាកើតមានមែនជាក្ដីបារម្ភយ៉ាងខ្លាំងរបស់អឺរ៉ុបទាំងមូល ៕
ប្រែសម្រួល៖ ម៉ែវ សាធី