ក្រោយពីមានការបាញ់ទម្លាក់យន្ដ ហោះចម្បាំង Su-24 របស់រុស្ស៊ី អ្នក ឯកទេសបានចំណាយពេលវេលាជាច្រើន ក្នុងការស្វែងរកពីមូលហេតុបណ្ដាលឱ្យមានការបាញ់ប្រហារខាងលើកើតឡើង បើទោះបីរដ្ឋាភិបាលទីក្រុងអែនការ៉ាដឹងពីលទ្ធផលចុងក្រោយនៃការបាញ់ទម្លាក់យន្ដហោះចម្បាំងនោះ ។
ហេតុការណ៍ខាងលើបានបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងរវាងរុស្ស៊ីនិងទួរគី ហើយអ្នកឯកទេសបានចំណាយពេលវេលាជាច្រើនដើម្បីតាមដានសកម្មភាព ខាងលើ និងស្វែងរកពីមូលហេតុពិត ប្រាកដនៃការបាញ់ទម្លាក់យន្ដហោះចម្បាំង របស់រុស្ស៊ីនោះ ។
ការបាញ់ប្រហារយន្ដហោះចម្បាំងខាង លើត្រូវបានអ្នកវិភាគលើកឡើងពីមូល ហេតុដូចខាងក្រោម ៖
ទីមួយដោយសាររុស្សីបាញ់ប្រហារខ្លាំង ពេកទៅលើតំបន់គ្រប់គ្រងរបស់ក្រុម ឧទ្ទាម Turkmen ជនជាតិស៊ីរីដើម កំណើតទួរគីដែលបានរត់ទៅចុះចូលជាមួយទួរគីវិញ ។ ក្រុមខាងលើទទួល បានការគាំទ្រពីរដ្ឋាភិបាលទីក្រុងអែនការ៉ាក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់ អាសាដ។
មូលហេតុតទី២ ៖ ដោយសាររុស្ស៊ី បាញ់កម្ទេចទីតាំងប្រេងដ៏សំខាន់នៅទីក្រុង អាឡែប៉ូនិងផ្លូវដឹកជញ្ជួនដ៏សំខាន់ក្នុងការ ជួញដូរប្រេងក្នុងទីផ្សារងងឹតរបស់ក្រុម IS និងទួរគីដែលជួយឱ្យទួរគីទទួលបាន ប្រាក់ចំណេញជាច្រើន។
មូលហេតុទាំងនោះហើយក្រុមអ្នក ឯកទេសបានបញ្ចាក់ថា រដ្ឋាភិបាល របស់ប្រធានាធិបតីទួរគីបានចាប់ដៃជាមួយក្រុម IS រកស៊ីជាមួយក្រុមនេះ ជួយដល់ទួរគីរកប្រាក់បានរាប់ពាន់លានដុល្លារក្នុងរយៈពេលកន្លងមក។ ម្យ៉ាងវិញ ទៀតជាមូលហេតុបណ្ដាលឱ្យតម្លៃប្រេង នៅលើពិភពលោកធ្លាក់ចុះ។
ក្រៅពីនេះក៏មានហេតុផលផ្សេងទៀត គឺទួរគីចង់បង្កើតឱ្យមានរបបដឹកនាំ Ottoman ដូចកាលពីអតីតកាល ប៉ុន្ដែ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទួរគី។
ក្រោយហេតុការណ៍បាញ់ទម្លាក់យន្ដ ហោះចម្បាំងរុស្ស៊ីមករុស្ស៊ីបង្កើតការវាយ ប្រហារទម្លាក់គ្រាប់បែកទៅលើច្រកផ្លូវដឹកប្រេងរបស់ក្រុម IS ចូលទៅកាន់ ប្រទេសទួរគី។
ជាការពិតណាស់ការបាញ់ទម្លាក់យន្ដហោះរបស់ទួគីនោះដោយសារតែរុស្ស៊ី បានបំផ្លាញផលប្រយោជន៍ជាច្រើនរបស់ ទួរគីធ្វើឱ្យទួរគីមិនអាចអត់ធ្មត់បានទៀតឡើយ។ មួយវិញទៀតយន្ដហោះនោះបាន ហោះចូលក្នុងដែលអាកាសរបស់ទួរគី ហើយធ្វើព្រងើយមិនស្ដាប់ការស្នើឱ្យចាក ចេញរបស់ទួរគីទៀតផង ។
ក្រុមអ្នកវិភាគបញ្ជាក់ថា ការវាយ ប្រហាររបស់រុស្ស៊ីក៏ដូចជាប្រទេសលោក ខាងលិចដែលដឹកនាំដោយអាមេរិកនោះ ក្នុងគោលដៅរក្សាផលប្រយោជន៍របស់ខ្លួននៅទីនោះ។ រុស្ស៊ីនិងលោកខាងលិច ក៏មានផលប្រយោជន៍ក្នុងការរកស៊ីផ្លូវ ងងឹតជាមួយកក្រុមIS ផងដែរ។
ការវាយប្រហាររបស់រុស្ស៊ីគឺជាការការពារផលប្រយោជន៍របស់ខ្លួននៅក្នុង ប្រទេសស៊ីរី ។ ចំណែកប្រទេសលោក ខាងលិចវិញវាយប្រហារដើម្បីការពារ ផលប្រយោជន៍របស់ខ្លួនផងដែរ ។ បើ ទុកឱ្យរុស្ស៊ីវាយប្រហារម្នាក់ឯងនោះ ប្រាកដជាបំផ្លាញផលប្រយោជន៍របស់ លោកខាងលិចទាំងស្រុង។ ដូច្នេះការ ដណ្ដើមទីតាំងវាយប្រហារទៅលើក្រុម IS គឺក្នុងគោលដៅការពារផលប្រយោជន៍ រៀងៗខ្លួនប៉ុណ្ណោះមិនអាចផ្ដួលរំលំ IS បានទាំងស្រុងនោះឡើយ។
ក្រោយពីមានហេតុការណ៍បាញ់ប្រហារ យន្ដហោះចម្បាំងរបស់រុស្ស៊ីខាងលើកើតឡើងទួគីនិងរុស្ស៊ីចេះតែឌឺដងដាក់គ្នាបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ពិសេសក្រោយពេលដែលទាហានរុស្ស៊ី ទម្រង់មីស៊ីចូលទៅកណ្ដាលទីក្រុងអែន ការ៉ាក្រោយពេលនាវាចម្បាំងឆ្លងកាត់ ប្រទេសទួរគី ។
រដ្ឋមន្ដ្រីការបរទេសទួរគីលោកMevlut Cavusoglu បញ្ជាក់ថា សកម្មភាព តម្រង់រ៉ុក្កែតរបស់ទាហានរុស្ស៊ីចេញពី នាវាចម្បាំងដែលឆ្លងកាត់ទួរគីកាលពី ពេលកន្លងមកជាសកម្មភាបពឌឺដងមិនអាចលើកលែងបាន ។ រដ្ឋាភិបាលទីក្រុង អែនការ៉ា នឹងមានសកម្មភាពតប់តវិញ ឱ្យបានសមស្របបំផុតទៅលើសកម្មភាព របស់កម្លាំងទាហានរុស្ស៊ី ។
ការប្រកាសរបស់រដ្ឋមន្ដ្រីការបរទេស ទួរគីកើតឡើងក្រោយពេលដែលបណ្ដាញ ទូរទស្សន៍ NTV បានផ្សាយរូបភាព ទាហានរុស្ស៊ីឈរនៅលើនាវាតម្រង់រ៉ុក្កែត ទៅកាន់គោលដៅនានារបស់ទួរគីពេលឆ្លងកាត់ដែនសមុទ្រ Bosphorus ។
នៅពេលនេះភាគីរុស្ស៊ីមិនទាន់មាន ប្រតិកម្មអ្វីឡើយជុំវិញហេតុការណ៍ខាង លើ។ ទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគីកាត់ តែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃក្រោយពេលដែលទួរគីបានបាញ់ទម្លាក់ យន្ដហោះចម្បាំងរបស់រុស្ស៊ី និងការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចតប់តរបស់រុស្ស៊ី ទៅលើប្រទេសទួរគី។ សកម្មភាពទាំង នោះបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលរុស្ស៊ីនិងទួរគីកំពុងតែធ្វើសង្គ្រាមក្នុង សមរភូមិតែមួយនៅលើទឹកដីស៊ីរីហើយបើគ្មានការអត់ធ្មត់ទេនោះនឹងមានការប៉ះទង្គិចគ្នាកើតឡើងអាចប្រែកា្លយទៅ ជាសង្គ្រាមរវាងរុស្ស៊ីនឹងទួរគីទៅវិញ ៕
ប្រែសម្រួល៖ ម៉ែវ សាធី