គ្រោះថ្នាក់ណាស់!​! ជិះម៉ូតូទាំងស្រវឹងជោគខ្លួន ជ្រុលទៅបុករថយន្តពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ចេញផឹក​​ស៊ី​វិញ​ស្រវឹង​ឡើងជោកខ្លួន បានជិះម៉ូតូ​ក្នុង​ល្បឿនលឿន​ ជ្រុល​ទៅបុក​រថយន្ត​ហាយឡែនឌ័រ ដែលកំពុង​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ ចំពីក្រោយពេញទំហឹង​ បណ្តាលឲ្យបុរស​ជាអ្នក​ជិះ​ម៉ូតូ​ ផ្លោង​ផ្ទប់​និង​កញ្ចក់រថយន្តហូរឈាម​ស្រោចខ្លួន​រងរបួសធ្ងន់ ។​
​ ហេតុការណ៍នេះដែរ​បានកើតឡើង​កាលពី​វេលាម៉ោង​១១និង​៣០នាទី​យប់​ ថ្ងៃទី​៣​ ខែ​មិថុនា ឆ្នាំ​២០១៩​ នៅ​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ពត៌មាន​ពីកន្លែង​កើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្ត​ម៉ាក់​ ហាយឡែនឌ័រ​ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AS -9230 បើកបរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ជាមួយ​និង​ភ្ញៀវ​ជន​ជាតិ​ចិន​ម្នាក់​ បានធ្វើដំណើរតាម​ផ្លូវ​លេខ២៧១​ ក្នុង​ទិសដៅ​ ពី​ជើងទៅត្បូង​ ឆ្ពុះឡេីងស្ពាន​អាកាស​ស្ទឹងមានជ័យ​ ខណៈមកដល់​កើតហេតុ​ ក៍ស្រាប់តែមាន​បុរស​ម្នាក់​វ័យប្រហែល​ជាង​២០ឆ្នាំ​ មិនដឹងថាចេញ​ពី​កម្មវីធី​ផឹក​ស៊ីនៅ​ទីណានោះ​ទេ​ ក៏បាន​ជិះ​ម៉ូូតូ​ម៉ាក​ ហុងដា​ ឃ្លីក​ ពណ៌ស​ ពាក់ស្លាកលេខ​ សៀមរាប​ 1P 5250 បានធ្វើដំណើរ​ស្របគ្នា​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹងផងនោះ​ ក៍បាន​ជ្រុលទៅបុក​និង​ រថយន្ត​ ហាយឡែនឌ័រ ចំពីក្រោយពេញទំហឹង​ បណ្តាលឲ្យបុរស​ជាអ្នក​ជិះ​ម៉ូតូ​ ហោះ​ផ្លោង​ផ្ទប់​និង​កញ្ចក់រថយន្ត​ខាង​ក្រោយ​ បែក​ទាំង​កញ្ចក់​និង​បែក​ទាំង​ក្បាល​អ្នក​ជិះម៉ូតូ​ ហូរឈាម​ស្រោចពេញ​ខ្លួន​រងរបួសធ្ងន់ តែ​ភ្លាមៗជនរងគ្រោះមិន​ព្រម​ទៅ​ពេទ្យ​នោះទេ​ គឺ​រង​ចាំ​ទាល់​តែ​សាច់​ញាតិមក​ ទើប​យល់​ព្រម​ទៅ​មន្ទីពេទ្យ​ ។ ដោយ​ឡែក​ខាងម្ចាស់រថយន្ត​ វិញ​រូបគាត់កមិនបានបើករត់ទេដោយសារគាត់មិនជាអ្នកខុស ហើយរថយន្តរបស់គាត់ គ្រាន់តែ​ខូចខាត​បែក​កញ្ចក់​ក្រោយ​រថយន្ត​តែ​ប៉ុណ្ណោះ​ ។
​ ក្រោយពេល​កើតហេតុ​ រថយន្ត​និង​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ់​ចរាចរណ៍​ខណ្ឌ​មាន​ជ័យ​ បានចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅរក្សាទុក​នៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ដើម្បី​រងចាំ​ធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖​ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print