ភ្នំពេញ ៖ មកដល់ពេលនេះ ឥទ្ធិពល El Nino (El Nino Years) មិនទាន់បញ្ចប់កម្លាំងនៃឥទ្ធិពលរបស់វានៅឡើយទេ ដោយគ្រាន់តែចុះថមថយបន្តិចតែប៉ុណ្ណោះ ពោលគឺព្រះរាជាណាចក្រកម្ពុជាយើងបាននឹងកំពុងទទួលនូវឥទ្ធិពលនេះដដែល ។ ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅតែបន្តកើតមាន ។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។
ពាក់ព័ន្ធនឹងអាកាសធាតុ ក្រុមមន្ត្រីនៃក្រសួងធនធានទឹកបានឲ្យដឹងទៀតថា ជ្រលងសម្ពាធទាបដែលកំពុងបន្លាយលើកម្ពុជាយើងភាគខាងលើ គួបផ្សំនិងខ្យល់មូសុងនិរតី ដែលមានឥទ្ធិពលកើនឡើងវិញ ធ្វើឲ្យស្ថានភាពអាកាសធាតុមានលក្ខណៈអំណោយផលល្អដល់កម្ពុជាយើង ។ យោងតាមលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោមនេះ
-ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំង ជាលក្ខណៈឡូកាល់ ។ ទន្ទឹមនោះភាពរាយប៉ាយនេះក៏កាន់តែមានភាពធំទូលាយ។
-ចំពោះឥទ្ធិពល El Nino (El Nino Years) មិនទាន់បញ្ចប់កម្លាំងនៃឥទ្ធិពលរបស់វានៅឡើយទេ ដោយគ្រាន់តែចុះថមថយបន្តិចតែប៉ុណ្ណោះ ពោលគឺព្រះរាជាណាចក្រកម្ពុជាយើងបាននឹងកំពុងទទួលនូវឥទ្ធិពលនេះដដែល ។ ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅតែបន្តកើតមាន ។ ដូច្នះសូមបងប្អូនប្រជាពលរដ្ឋបន្តមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតអវិជ្ជមាន ៕