ចែករំលែក៖

ខេត្តស្វាយរៀង៖ ឆ្កែ២ក្បាលបានងាប់សង្ស័យជនសង្ស័យដាក់ថ្នាំបំពុលខណះម៉ូតូហុងដាសេ១២៥មួយគ្រឿងត្រូវបានបាត់បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ងើបពីតំណេកចុះពីលើផ្ទះកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងបុណ្យឃុំព្រៃគគីរស្រុកចន្ទ្រាខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាម្ចាស់ផ្ទះដែលបាត់ម៉ូតូមានឈ្មោះអុក វណ្ណា  ហៅម៉ៅ  ភេទប្រុសអាយុ៤៧ឆ្នាំ  មុខរបរកសិករ  មានប្រពន្ធឈ្មោះស៊ុត ផល្លី  អាយុ៣៩ឆ្នាំ  មុខរបរកសិករ  រស់នៅភូមិត្រពាំងបុណ្យឃុំព្រៃគគីរ  ស្រុកចន្ទ្រា  ខេត្តស្វាយរៀង។
ចំណែកម៉ូតូដែលបាត់បង់ម៉ាកហុងដាសេ១២៥ សេរី២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១J៧២៦៨
រីឯងាប់២ក្បាលដោយត្រូវជនសង្ស័យបំពុល។
តាមម្ចាស់ផ្ទះបានឲ្យដឹងថាមុនកើតហេតុបន្ទាប់ហូបបាយពេលយប់រួចក្រុមគ្រួសារក៏បានឡើងទៅលើផ្ទះគេងដូចសព្វដងខណះបានយកម៉ូតូអូសចូលបន្ទប់ក្រោមផ្ទះ។
ប្រភពបន្តថាលុះនៅវេលាម៉ោង៤ទាបភ្លឺក្រុមគ្រួសារក៏បានចុះក្រោមផ្ទះដើម្បីបត់ជើងតូចនិងបង្កាត់ភ្លើងដាំបាយខណះនោះក៏បានក្រលេកមើលបន្ទប់ស្រាប់តែឃើញចំហរទ្វាទើបអើតមើលបាត់ម៉ូតូបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុទៅលើម្ចាស់ផ្ទះដើម្បីស្វែងរកកំណត់មុខសញ្ញាដើម្បីចាត់ការតាមច្បាប់។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print