ក្រុមប្រឹក្សាសន្តិសុខ​ អ​.​ស​.​ប​.​ សម្រេច​ជា​ឯកច្ឆ័ន្ទ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ក្រុម​រដ្ឋ​អិ​ស្លា​ម​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ទៅ​លើ​ដំណោះស្រាយ​មួយ​ដើម្បី​ប្រឆាំង​ និង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ក៏​ដូច​ជា​កាត់​ផ្តាច់​លំហូ​សេដ្ឋកិច្ច​កុំ​ឲ្យ​ចូល​ទៅ​កាន់​ក្រុម​នេះ​ផង​ដែរ​ ។​

jacob-lew

​រដ្ឋមន្ត្រី​រតនាគារ​សហរដ្ឋអាមេរិក​ លោក​ Jacob​ Lew​ បាន​ដឹកនាំ​ឲ្យ​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​ស្វែងរក​គន្លឹះ​ការទូត​មួយ​ឈាន​ដល់​បញ្ចប់សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ខណៈ​ដែល​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ដណ្តើម​កាន់កាប់​ដែនដី​ភាគច្រើន​ និង​បាន​កសាង​រដ្ឋធានី​ដ៏​រឹង​មាំ​របស់​ពួក​គេ​ដោយ​មិន​មាន​នរណា​ម្នាក់​អាច​ប្រឆាំង​ជំទាស់​បាន​នោះ​ ។​

​សេចក្តី​ព្រាង​ដែល​ធ្វើ​ឡើង​ដោយ​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ត​ស៊ី​រី​ គឺ​ប្រទេស​រុ​ស្ស៊ី​នោះ​មាន​វិធានការ​ថ្មី​បន្ថែម​ទៀត​ទាក់ទង​បញ្ជីខ្មៅ​របស់​ក្រុម​អាល់​កៃ​ដា​ ឬ​ក្រុម​ ISIL​ (Saesh)​ ព្រមទាំង​ប​ញ្ជឺ​ដាក់​ទណ្ឌកម្ម​ផង​ដែរ​ ដើម្បី​ជា​សញ្ញា​ងាយស្រួល​ សម្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផ្តោត​ទៅ​លើ​ក្រុម​ជ្រុលនិយម​រដ្ឋ​អិ​ស្លា​ម​នោះ​ ។​

​សេចក្តី​ព្រាង​នេះ​ដែរ​បាន​ជំរុញ​ប្រទេស​ទាំងឡាយ​ឲ្យ​ប្តេជ្ញា​ខ្ពស់​នៅ​ក្នុង​ការ​អនុវត្ត​កាត់​ផ្តាច់​ប្រព័ន្ធ​លំហូ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ទៅ​កាន់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ក្នុង​នោះ​មាន​ពាណិជ្ជកម្ម​ប្រេង​ជាដើម​ ព្រមទាំង​បញ្ជូន​ប​ញ្ជឺ​ឈ្មោះ​ទាំងឡាយ​នោះ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ សេចក្តី​ព្រាង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទាំងឡាយ​ត្រូវ​តែ​ធានា​ និង​ព្រាង​ច្បាប់​ថា​ ការ​ផ្តល់​ហិរញ្ញវត្ថុ​ទៅ​កាន់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ឬ​ក្រុម​សកម្មប្រយុទ្ធ​ក្រៅប្រទេស​ដែល​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ គឺជា​បទល្មើស​ឧក្រិដ្ឋកម្ម​ ។​

​សេចក្តី​ព្រាង​របស់​រុ​ស្ស៊ី​ដើម្បី​ប្រឆាំង​ទៅ​លើ​បណ្តាញ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​ក្រុម​ជ្រុលនិយម​នោះ​បាន​ធ្វើ​ឡើង​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ប៉ុន្តែ​ប្រទេស​ទាំងឡាយ​ហាក់​មានការ​ព្រងើយកន្តើយ​មិនរ​វីរ​វល់​ជាមួយ​នោះ​ទេ​ ។​

​វិធានការ​ចុង​ក្រោយ​នៃ​សេចក្តី​ព្រាង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ គឺ​តម្រូវ​ឲ្យ​ប្រទេស​ទាំងឡាយ​ត្រូវ​តែ​បង្ហាញ​របាយការណ៍​ក្នុង​រយៈពេល​១២០​ថ្ងៃ​ម្តង​ស្តី​អំពី​ដំណើរការ​អនុវត្ត​ពាក់ព័ន្ធ​បញ្ហា​ហិរញ្ញវត្ថុ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ បាន​ គី​មូ​ន​ ត្រូវ​ស្នើ​ឡើង​ឲ្យ​មានការ​រៀបចំ​របាយការណ៍​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ម្តង​ស្តី​អំពី​ការ​គំរាមកំហែង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ និង​ប្រភព​សេដ្ឋកិច្ច​របស់​ក្រុម​នេះ​ ក៏​ដូច​ជា​ការ​ផ្តោត​ទៅ​លើ​ការ​ផ្តល់​មូលនិធិ​ទៅ​ដល់​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ ។​

​គណៈកម្មការ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​មាន​សមាជិក​ទាំងអស់​១៥​ប្រទេស​ អាច​អនុវត្ត​ការ​បង្កក​ទ្រព្យសម្បត្តិ​ និង​ហាម​មិន​ឲ្យ​នាំ​អាវុធ​ទៅ​លើ​បុគ្គល​ណា​ ឬ​អង្គភាព​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ជ្រុលនិយម​រដ្ឋ​អិ​ស្លា​ម​ ។​

​ក្រុម​អ្នកវិភាគ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ ចក្រភព​អង់គ្លេស​បាន​អះអាង​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ ក្នុង​មួយ​ខែៗ​ រក​ចំណូល​បាន​មិន​តិច​ជាង​៨០​លាន​ដុល្លារ​នោះ​ឡើយ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ការ​វាយប្រហារ​តាម​ដែនអាកាស​របស់​រុ​ស្ស៊ី​ និង​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ទៅ​លើ​ទីតាំង​អណ្តូងប្រេង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ ជា​ឧបសគ្គ​មួយ​ធំ​ណាស់​ដែរ​ដល់​ការ​រក​ចំណូល​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ។​

​ក្រុម​អ្នកវិភាគ​ ISH​ បាន​បញ្ជាក់​ថា​ ជាង​ពាក់កណ្តាល​នៃ​ប្រភព​ចំណូល​ទាំងមូល​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​គឺ​បាន​មក​ពី​ការ​ជំរិត​កំហែង​យក​ប្រាក់​ និង​ការ​លួច​ប្លន់​ ។​ ប្រមាណ​៤៣​ភាគរយ​នៃ​ប្រភព​ចំណូល​គឺ​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​មក​ពី​ការ​លក់​ប្រេង​ រីឯ​ចំណូល​ផ្សេងៗ​ទៀត​គឺ​បាន​មក​ពី​ការ​រត់ពន្ធ​គ្រឿងញៀន​ ការ​បរិច្ចាគ​ និង​ការ​លក់​អគ្គិសនី​ផង​ដែរ​ ៕​

https://youtu.be/Kk8VeBW5zvc

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print