ក្រោយជាប់ឆ្នោតជាថ្មី នាយករដ្ឋមន្ត្រីឥណ្ឌា ចាប់ផ្តើមទស្សនកិច្ចទៅកាន់ស្រីលង្កា និង  Maldives

ចែករំលែក៖

ក្រោយពេលពលរដ្ឋឥណ្ឌាបានសម្រេចបោះឆ្នោតគាំទ្រ លោក​Narendra Modi ​ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំ ៥ឆ្នាំទៀត  ។ នៅពេលនេះនាយករដ្ឋមន្ត្រីឥណ្ឌា លោក​ Narendra Modi ​បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ ប្រទេស​Maldives និងស្រីលង្កា​ ជាលើកដំបូង​ក្រោយជាប់ឆ្នោត ដឹកនាំប្រទេសឥណ្ឌា​១អាណត្តិ​៥ឆ្នាំទៀត​។ ប្រទេសទាំងពីរជាភូមិសាស្ត្រ នយោបាយ ប្រកួតប្រជេងយ៉ាងសំខាន់​រវាងចិននិងឥណ្ឌានាពេលកន្លងមក​។

​តាមគម្រោង លោក  នាយករដ្ឋមន្ត្រីឥណ្ឌា បំពេញទស្សនកិច្ចប្រទេស​ Maldives មុនដើម្បីចូលរួម​ពិធីសម្ភោធ​ ប្រព័ន្ធរ៉ាដា នៅជាប់ឆ្នោតសមុទ្រ​ ជាទីតាំងហ្វឹកហាត់យោធា ។ បន្ទាប់មក លោកនឹងបន្តទៅកាន់ប្រទេសស្រីលង្ការ ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា​បានផ្សាយថា នាយករដ្ឋមន្ត្រី​វ័យ​៦៨ឆ្នាំ បាន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៅអាកាស​យានដ្ឋានអន្តរជាតិ ទីក្រុង​ Colombo ​ ប្រទេសស្រីលង្កា កាលពីថ្ងៃទី​៩ខែមិថុនា ។ នាយករដ្ឋមន្ត្រីស្រីលង្កា​លោក​ Ranil Wickremeinghe ​ចេញទៅទទួលដោយផ្ទាល់​។

ដំណើរទស្សនកិច្ច លើកដំបូង ក្នុងអាណត្តិទីពីរ របស់​លោក ម៉ូឌី គឺដើម្បីរិតចំណងមិត្តភាពកាន់តែប្រសើរឡើង ជាមួយប្រទេស ជាដៃគូ ក្នុងតំបន់ ។សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា ឥណ្ឌាបានផ្តោតនយោបាយការបរទេសសំខាន់ទៅលើប្រទេសជិតខាង ច្រើនជាង លោកខាងលិច​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print