រថយន្តហុីយ៉ាន់ដាយដឹកឈើ បុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះមុន្នីវង្សពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ បានបើករថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បាក់អស់២កង់ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ។​
បើតាមសម្ដីព្រូរថយន្តបង្ក​ម៉ាក ហុីយ៉ាន់ដាយ ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម 3A-3687 រូបគេនិងតៃកុងបានបើករថយន្តដឹកឈើពីស្រុកវិហារសួរ មកខណ្ឌច្បារអំពៅ  ដោយធ្វើដំណើរឆ្លងកាត់ផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុក៏បានគេចនិងរថយន្តផ្សេងនៅខាងមុខ ជ្រុលទៅបុករថយន្តថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់តែម្ដង ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ។​
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយឃាត់តៃកុង​រថយន្តបង្ក យកទៅកាន់ប៉ុស្ដិ៍នគរបាលបឹងកេងកង៣ ដើម្បីធ្វើការសាកសួរ  ។ ចំណែករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការ​រិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print