ជនជាតិចិនបើករថយន្តមិនប្រយត្ន័បុកម៉ូតូកង់៣ពីក្រោយ រងរបួសប្ដីប្រពន្ធ២នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះប្ដីប្រពន្ធ២នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងរថយន្តម៉ាក់ហុី​ហិនដាយប្រើ្រាស់ល្បឿនលឿនខ្វះប្រុងប្រយត្ន័ទៅបុកម៉ូតូកង់៣ពី្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះនិងរ៉េចង្កូតបុករបងផ្ទះប្រជាពលរដ្ឋទើបឈប់។
ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអង្គារ៌៩កើត ខែពិសាខឆ្នាំកុរ ឯកស័ក‌ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង៣និង១០នាទីទាបភ្លឺនៅលើផ្លូវលំ(ផ្លូវចូលវត្តតាឡុក)ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាប្ដីប្រពន្ធរងគ្រោះមានឈ្មោះឈុន ប៊ុនថា  ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរត់ម៉ូតូកង់៣និងប្រពន្ធមានឈ្មោះសុក លៀងអាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិនមាន​ទីលំនៅភូមិខ្វៀន  ឃុំគោកចកស្រុកសៀមរាម ខេត្តសៀមរាប។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះស៊ូ កានលីម ភេទប្រុសអាយុ៣០ឆ្នាំជនជាតិចិនមុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
ប្រភពបន្តថាមុនកើតហេតុគេឃើញបុរសាអ្នករត់ម៉ូតូកង់៣បានឌុបប្រពន្ធនៅខាងក្រោយក្នុងទិសដៅពីត្បូងទៅជើងនៅលើផ្លូវលំ(ផ្លូវចូលវត្តតាឡុកខណះនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់ហុីហិនដាយពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ២AU-3560
ក្នុងទិសដៅស្របគ្នាខណះប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ក៏បានបុកប៉ះនិងម៉ូតូកង់៣ម៉ាកហុងដាវ៉េវអត់ពាក់ស្លាកលេខពណ៌ក្រហមពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នអ្នករងគ្រោះប្ដីប្រពន្ធទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងធ្វើការវាស់វែង និងអូសយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print