ស្តាប់ការសារភាពស្ត្រីឃាតករួមដៃគ្នាជាមួយប្តី កាប់ស្លាប់ស្ត្រីរងគ្រោះជាកង់ៗបោះចូលទន្លេ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យសារភាពមុននឹងសម្លាប់ជនរងគ្រោះថា ខ្លួននិងស្វាមីរៀបគម្រោងផែនការឲ្យស្រ្តីរងគ្រោះទៅផ្ទះរបស់ខ្លួន ហើយពេលទៅដល់ខ្លួនគេដាក់ថ្នាំសណ្តំក្នុងទឹកមួយកែវឲ្យជនរងគ្រោះផឹក ។ នៅពេលផឹករួចជនរងគ្រោះសន្លប់ ទើបខ្លួនគេនិងស្វាមី យកកាំ បិត កាត់ក្បាល ដៃ ជើង វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ រួចច្រកដាក់ថង់ប្លាស្ទិកពណ៌ខ្មៅ តូចៗ ជាច្រើនថង់ រួចយកទៅក្លាស្សេក្នុងធុងទឹកកកមួយទំហំ ជិត១ម៉ែត្រ៤ជ្រុងពណ៌ក្រហមនៅផ្ទះបាយ ដើម្បីកុំឲ្យស្អុយងាយស្រួលគេយកទៅបោះ​ចោលដូចសំរាម និងដើម្បីបន្លំភ្នែកសមត្ថកិច្ចផង ។
 
ជនសង្ស័យសារភាពបន្តថា ចាប់ពីថ្ងៃសម្លាប់មិត្តភក្តិនាថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៩ នោះមក ខ្លួនគេនិងស្វាមីបានយកបំណែកសពដែលក្លាស្សេក្នុងធុងទឹកកមិនឲ្យស្អុយ យកទៅបោះចោលនៅទន្លេមុខព្រះបរមរាជវាំង បន្តិចម្តងៗ ហើយមិនទាន់បោះចោលអស់ផង នៅថ្ងៃទី៩ ខែមិថុនា ក៏ត្រូវបែកធ្លាយដោយបំណែកកញ្ចប់សព​អណ្តែត​​មកទើរលើច្រាំងទន្លេបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនគេបានតែម្តង។ ចំណែកប្តីជាជនជាតិបរទេ សដែលរួមដៃគ្នាសម្លាប់ជនរងគ្រោះនោះបានគេចខ្លួនបាត់ ។
 
ស្ត្រីឃាតកឈ្មោះ ទឹម សុផល ភេទស្រីអាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (មានប្តី៥នាក់ ហើយប្តីក្រោយបំផុតជាជនបរទេស) ។

សពស្ដ្រីរងគ្រោះឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា អំពើឃាតកម្មនេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវឈានដល់បំបែករឿងក្តីនេះ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print