ម្តាយនិងកូនចុងទំនាស់ទ្រព្យកេរ្ត៍បែងចែកមិនដាច់ ឈ្លោះគ្នាផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយរវាងម្តាយនិងកូនចុងព្រោះរឿង ទំនាស់ទ្រព្យកេរ្ត៍ ខណៈដែលបែងចែកមិនទាន់ដាច់ស្រេច ក្រោយពីប្តី,ឪពុក ទទួលមរណៈភាពទៅហើយ សម្រេចស្ថិតនៅលើតុលាកា ទោះជាទ្រព្យអចលនវត្ថុ ដី ផ្ទះ តុលាកាដាក់ឲ្យមានសិទ្ធមនុស្ស៣នាក់ គ្រប់គ្រងហើយក៏ដោយ តែត្រូវបានភាគីកូនៗចុង បង្កើតចេតនាចង់ដេញម្តាយចុងចេញ ដោយប្រគល់ឲ្យតែទ្រព្យ(ឡាន)មួយគ្រឿងទើបធ្វើឲ្យភាគីខាងម្តាយចុង ក្រោយពីតុលាកា ចុះមកអនុវត្តសាលដីកា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ រួចមក កើតរឿងភ្លាមៗ ដោយមិនសុខចិត្ត ត្បិតទ្រព្យបែងចែកជា៣ចំណែក សិទ្ធគ្រប់គ្រងរួម មិនមែនមានតែ២ភាគីនោះទេ ផ្អើលទាំងព្រឹកនៅផ្ទះកើតហេតុលេខ១៧៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ  ។
ភាគីម្តាយចុងឈ្មោះ យ៉ែម សុីវន អាយុ៣៥ឆ្នាំ រស់នៅផ្ទះកំពុងកើតមានទំនាស់ខាងលើ ។ ចំណែក២ភាគីទៀត ជាកូនដើម ទី១ ឈ្មោះ ហុីង សុភាវី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៩ ផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ ហុីង សូលីដា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅ អគារខុនដូរលេខ១០០២ បុរីសែនសុខ ផ្លូវឧញ៉ាម៉ុង រិទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមការបំភ្លឺពីភាគី ម្តាយចុងឈ្មោះ យ៉ែម សុីវន បានឲ្យដឹងថា គាត់បានរៀបការជាមួយ បុរសឈ្មោះ ហុីង ច័ន្ទតារា តាំងពីឆ្នាំ២០០៦មកម្លេះ ចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតដល់សាងសង់ផ្ទះធំ ទ្រនំខ្ពស់ មានទាំងផ្ទះជួលទៀតផង នៅចំណុចកើតហេតុខាងលើនេះ តែជាអនិច្ចារ្យ មកដល់អំឡុងខែឧសភា ឆ្នាំ២០១៨ ប្តីរបស់គាត់ធ្លាក់ខ្លួនឈឺ ហើយក៏ទទួលមរណៈភាពទៅ តែអ្វីធ្លាក់មកប្រឈមដោះស្រាយនៅពេលនេះ គឺពាក់ព័ន្ធរឿងទ្រព្យកេរ្ត៍ ដីផ្ទះ ផ្ទះជួល តាមបណ្តាំ របស់ប្តី សុំឲ្យតុលាកា ចាត់បញ្ចូល ប្រពន្ធឈ្មោះ យ៉ែម សុីវន ក៏មានសិទ្ធគ្រប់គ្របទ្រព្យសម្បត្តិ ដីផ្ទះ ផ្ទះជួលបានដែររួមជាមួយ ភាគីកូនចុង ស្រីៗនាក់ ពោល មាន៣ភាគីអាចមានសិទ្ធគ្រប់គ្រងអចលនទ្រព្យបាន ។
ប្រភពដដែលបន្តទៀតថា ក្រោយពីប្តីស្លាប់ទៅ បន្សល់ទុកទ្រព្យកេរ្ត៍ បង្កឲ្យផ្ទុះជារឿង ចែកគ្នាមិនដាច់ ភាគីខាងកូនៗចុង ចង់បានទាំងអស់ ប្រគល់តែរថយន្ត សុីណា មួយគ្រឿង ឲ្យម្តាយចុងចុះចេញ ផ្ទុយពីនីតិវិធីរបស់តុលា ដាក់ទ្រព្យរួមជា៣ចំណែក ទើបភាគីខាងម្តាយចុង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា នេះក្រោយពីមានដីកាសម្រេចរបស់តុលាកា លុបចោលដីកាការពារ មកចេញដីការថ្មីមួយទៀត ដោយលោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លេខ១០៨ «ភ»ដ.រ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩មកម្លះ ដោយសម្រេច ដាក់ទ្រព្យអចលនវត្ថុ (ដីផ្ទះ ផ្ទះជួល)ស្ថិតក្នុងទ្រព្យរួម មានបីចំណែក ។ ទោះជាមានដីកាចេញមកបែបនេះក្តី ចេតនារបស់កូនចុងស្រីៗ ចង់ ឲ្យតែឡានមួយគ្រឿង ដើម្បីឲ្យម្តាយចុងចុះចេញ ទើបក្លាយជារឿងកើតទុក្ខមិនសុខចិត្ត សូម្បីតែសង់ផ្ទះ លុយប្ពន្ធច្រើនជាងប្តីផង ។
ជុំវិញករណីទនាស់ទ្រព្យកេរ្ត៍ខាងលើ អ្នកសាពត៌មាន បានត្រឹមសំការបំភ្លឺពីភាព ខាងម្តាយចុងតែប៉ុណ្ណោះ ចំណែកភាគីកូនចុង សុំការបំភ្លឺមិនបាន រត់ចូលទៅសង្ងំក្នុងបន្ទប់បាត់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print