លោក អូស្មាន ហាស្សាន់ ទទទួលជួបឯកអគ្គរាជទូតម៉ាឡេស៊ី​ថ្មីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារក្នុងក្រមខណ្ឌបន្ដកិច្ចសហប្រតិបត្ដិការកម្ពុជា-ម៉ាឡេស៊ីឲ្យកាន់តែល្អប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ៖​ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ បានទទួលជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយ​ លោក​ ELDEEN HUSSAINI BIN MOHD HASHIM​ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី​ នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជា​ណាចក្រកម្ពុជា ក្នុងគោលបំណង ដើម្បីបន្ដកិច្ចសហប្រតិបត្ដិការរឹតចំណង សាមគ្គីភាព លើក្របខណ្ឌវិនិយោគ អភិវឌ្ឍន៏ សហគមន៏រវាងប្រទេស កម្ពុជា-ម៉ាឡេស៊ីឲ្យកាន់តែល្អប្រសើរឡើង ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ១២កើត ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០១៩។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងរស់នៅប្រកបដោយ សុខដុម បនីយកម្ម គ្រប់ជាតិសាសន៍ និងសាស នានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតគូរប្រកប ដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ ក្នុងឱកាសនោះ ដែរលោក អូស្មាន ហាស្សាន់ ក៏បានអគុណដល់រាជរដ្ឋាភិបាល ម៉ាឡេស៊ី ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀង រាល់ឆ្នាំជាច្រើនកន្លែងដល់និស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេសម៉ាឡេស៊ី ហើយលោកក៏ស្នើឲ្យបន្តកិច្ច សហការផ្តល់ជំនួយមនុស្សធម៌នេះអោយកាន់តែច្រើនថែមទៀតដល់កម្ពុជា ផងដែរ។

លោកELDEEN HUSSAINI BIN MOHD HAHA SHIM បានបញ្ជាក់ថា៖ ក្នុងនាមប្រទេសជើងចាស់ដែលមានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ លើក្របខណ្ឌហាឡាល់ ការវិនិ យោគទុន ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៏និងទេសចរណ៏ ម៉ាឡេស៊ីសូមបន្ត ធ្វើជាដៃគូសហការ និងជ្រោមជ្រែងដល់ភាគីកម្ពុជា លើលក្ខខណ្ឌបច្ចេកទេស ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីឱកាសវិនិយោគឧស្សាហកម្មនៅកម្ពុជា ដែលជាប្រទេសដែលមានលក្ខណៈអំណោយ ផលខ្ពស់ទាំងធនធានធម្មជាតិ វត្ថុធាតុដើម និងកម្លាំងពលកម្មគ្រប់គ្រាន់ ហើយជា ពិសេសកម្ពុជា កំពុងតែមានសេដ្ឋកិច្ចរីកចម្រើនទៅមុខ ដែលមានកំណើនសេដ្ឋកិច្ចជាង៧ ភាគរយប្រចាំឆ្នាំ។

សូមបញ្ជាក់ថា៖ លោក​ ELDEEN HUSSA INI BIN MOHD HAHASHIM ត្រូវបានព្រះករុណាព្រះអង្គម្ចាស់ ជីវិតតម្កល់លើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហ ឫទ័យប្រោសព្រះរាជទាន អនុញ្ញាតឲ្យចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទី​នាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង កាលពីថ្ងៃទី០១ខែ ឧសភា​ ឆ្នាំ២០១៩ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print