ចាប់ជនជាតិចិន១២នាក់សង្ស័យបង្ខាំងធ្វើបាបរាងកាយជំរិតទារប្រាក់ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចាប់ជនជាតិចិនសង្ស័យបង្ខាំងជនជាតិចិនដូចគ្នាជម្រិតទាប្រាក់កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ពីរកន្លែងផ្ទះសំណាក់សុផលថាវីនិងផ្ទះសំណាក់លីហ៊ូវក្នុងក្រុងប៉ោយប៉ែត។

ចាប់ឃាត់ខ្លួន​ជនជាតិជនបានសរុបចំនួន​១២នាក់ ក្នុងថ្ងៃតែមួយ ២ទី​តាំងផ្សេងគ្នា ពាក់ពន្ឋ័ទៅនឹងករណីប្រើហឹង្សា ចាប់មនុស្សបង្ខាំងទុក ជំរិតទារប្រាក់។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថាទីតាំងដែលត្រូវបាន​កម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះមាន ផ្ទះសំ​ណាក់យី​ហោ ​«សុផលថាវី » ឃាត់បានជនសង្ស័យជាជនជាតិ ចិនបានចំនួន ៦​នាក់ រំដោះជនរងគ្រោះបាន១នាក់ រីឯមួយកន្លែងទៀត នៅផ្ទះសំណាក់«លីហ៊ូវ» ឃាត់បានជនជាតិចិនបាន​ចំនួន៦​នាក់ រំដោះជនរងគ្រោះបាន២នាក់។
ពាក់ព័ន្ធករណីខាងលើ នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនានេះ លោកព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ករណីនេះពិតជាមានមែន ដោយឃាត់ជនសង្ស័យជនជាតិចិន បាន១២នាក់ និងជួយជនរងគ្រោះជាជនចិនដូចគ្នាបាន០៣នាក់ផងដែរ។

ដោយលោកបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យដែលជាជនជាតិចិនទាំង១២នាក់ខាងលើ កំពុង​ធ្វើការសួរនាំ នៅអធិការ​ដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត ចំណែកជនរងគ្រោះត្រូវយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ផងដែរ​៕វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print