សមត្ថកិច្ចចម្រុះកំពុងចុះឡោមពទ្ធ័ ឆែកឆេរ ទីតាំងហាងការ៉ាអូខេ ម៉ីម៉ី ដែលកើតមានរឿងភ្ញៀវលាយថ្នាំ ប្រើហិង្សា បង្ខំឲ្យផឹកស្លាប់នារីម្នាក់​ របួសបីនាក់

ចែករំលែក៖

ខេត្ត​កណ្តាល៖ ខណះនេះដែលសមត្ថកិច្ចចម្រុះមានទាំងកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល​ និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី​ ព្រះរាជអាជ្ញារង បានកំពុងឡោមពទ្ធ័ និងឆែកឆេរទីតាំងហាងការ៉ាអូខេ ម៉ីម៉ី ដែលកើតមានការ លាយថ្នាំ ប្រើហិង្សា បង្ខំឲ្យផឹក ស្លាប់នារីម្នាក់​ ​របួសបីនាក់។

ហេតុការណ៍ចុះឡោមពទ្ធ័ និងឆែកឆេរនេះនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ និងថ្ងៃកើតហេតុនៅថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង០១និង៣០នាទី នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលេីកដែកខេត្ត
កណ្តាល។

ជនរងគ្រោះ០៤នាក់១.ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំាជនជាតិខ្មែរ មុខរបរ បុគ្គលិក ការ៉ាអូខេម៉ីម៉ី (ស្លាប់) ។២.ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់)។៣.ឈ្មោះ រ៉ា សំណាង ភេទ ស្រីអាយុ​២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី(អាការស្រាល)។៤.ឈ្មោះ ជា​ សម្ផស្ស ភេទស្រី​ អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិកការ៉ាអូខេម៉ីម៉ី ។

អ្នកទាំង០៤នាក់ខាងលើ ស្នាក់
នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។

ជនសង្ស័យ០៥នាក់១.ឈ្មោះ ទឹម វឌ្ឍនៈភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។២.ឈ្មោះ​ចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ​៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរ
បាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។
៣.ឈ្មោះ កែវ វឌ្ឍនៈពូន ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ
(ឃាត់ខ្លួន)។

អ្នកទាំង០៣ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។៤.ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ
(ឃាត់ខ្លួន)។៥.ឈ្មោះ ​វណ្ណា ភេទប្រុសអាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន)។

វត្ថុតាងចាប់យក៖ថ្នាំម្សៅពណ៌សស្រអាប់​​០១ កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី)។ដបទឹកសុទ្ធវីតាល់​មាន បន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី)។សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១)។

ប្រភពព័ត៌មានបានប្រាប់អោយដឹងថា នៅថ្ងៃទី១៦.០៦.២០១៩វេលាម៉ោងជនសង្ស័យទាំង៥នាក់ខាងលើបានចូលទៅច្រៀងការ៉ាអូខេនៅហាងម៉ីម៉ីបន្ទប់លេខ៧៧៧៧នៅភូមិក្អមសំណរក្រោមដោយមានស្រីកំដរ ចំនួន០៤ នាក់ (ជនរងគ្រោះខាងលើ)លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះទឹម វឌ្ឍនៈ​ បានយកថ្នាំ ចំនួន០២ដបទំហំប៉ុនម្រាមដៃមក
លាយជាមួយភេសជ្ជៈគោជល់(ពុំដឹងថ្នាំអ្វី)ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បានជា​ ៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០៤ នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងនិងបញ្ជូនតាមនីតិវិធី ៕​ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print