បុរសជនជាតិអាល្លឺម៉ង់ម្នាក់ខ្យល់ គដេកស្លាប់កើយលើភ្លៅប្រពន្ធយ៉ាងអាណោចអាធម៌

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអាឡឺម៉ង់ម្នាក់ត្អូញត្អែរប្រាប់ប្រពន្ធថាមិនស្រួលខ្លួនសូមសម្រាកមួយភ្លេតស្រាប់តែខ្យល់​ គដេកស្លាប់កើយលើភ្លៅប្រពន្ធ​ បង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៧ខែមិថុនាឆ្មាំ២០១៩ស្ថិតនៅចំណុចមុខ ភោជនីយដ្ឋាន និងខារ៉ាអូខេ ក្តាមស្រែ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះ(ស្លាប់)ឈ្មោះមានហៃ កូមីល៍ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរងរបរ រត់តាក់សុី នៅប្រទេសអាឡឺម៉ង់។ចំណែកប្រពន្ធមានឈ្មោះវ៉ា ផល្លា ភេទស្រី អាយុ៤៥ ឆ្នាំមុខរបរលក់ចាប់ហួយនៅផ្ទះ អ្នកទាំងពីរស្នាក់នៅមួយគ្នា​​ ក្នុងបូរី​ជាលី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថារូបគាត់និងប្តីបានស្គាល់គ្នារយៈពេលជាង៣ឆ្នាំកន្លងមកហើយប្តីរបស់គាត់ក៏មានជម្ងឺទឹកនោមផ្អែមរាំរ៉ៃរយៈពេល២ឆ្នាំផងដែរ។ប្រភពដដែរបានបន្តទៀតថាមុនកើតហេតុរូបគាត់និិងប្តី បាននាំគ្នាជិះម៉ូតូកង់បីមួយគ្រឿងចេញពីផ្ទះគោលបំណងទៅលេងផ្ទះម្តាយ នៅក្បែរកន្លែងកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់ជាប្រពន្ធបានបបួលប្តីចូលលេងប្អូនដែលលក់នៅក្នុងភោគជនីយដ្ឋានក្តាមស្រែ មួយសន្ទុះសិនរួចបានបន្តទៅលេផ្ទះម្តាយវិញលុះចូលដល់ទៅខាងក្នុងប្អូនគាត់បានឲ្យនៅញាុំអីលេងសិនតែប្តីរបស់គាត់បានប្រាប់ថា មានភ្លេងរំខានលឺៗណាស់គាត់មិនចេះនៅទេ។បន្ទាប់ពីរប្តីរបស់បានប្រាប់ដូច្នោះរូបគាត់និងប្តីបានប្រាប់ប្អួនថាទៅលេងផ្ទះម្តាយហើយព្រោះប្តីរបស់គាត់មិននៅទេហើយក៏បាននាំគ្នាដើរចេញមកក្រៅបានប្រមាណជា៣០ម៉ែត្រ ប្តីរបស់គាត់បានប្រាប់ថាគាត់មិនស្រួលខ្លួនសូមសម្រាកបន្តិចសិនហើយរូបគាត់ជាប្រពន្ធបានឲ្យប្តីដេកកើយលើភ្លៅមួយសន្ធុះក្រោយមកគាត់បានដាស់ប្តីគាត់ឲ្យងើបស្រាប់តែប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។រួចរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលឲ្យចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់នងទៅសមត្ថកិច្ចផ្នែកជំនាញឲ្យចុះមកធ្វើកុសល្យវិច័យរួច សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះពិតជាស្លាប់ដោយជម្ងឺខ្យល់ គពិតប្រាកដមែន រួចបានដឹកសពយកទៅតម្កល់ទុកនិងផ្លាសេនៅមន្ទីពេទ្យរុស្សី ទុកប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print