Update កម្លាំងនគរបាលឃាត់ខ្លួនបុគ្គលិកកាស៊ីណូសេព និងចែកចាយគ្រឿងញៀនប្រុសស្រីចំនួន១៥៥នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបកាស៊ីណូឡាក់គីឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន១៥៥នាក់ស្រី២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់។

លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំដោយលោក លឹម ប៊ុនសុភ័ក្រ ព្រៈរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាលខេត្តនិងក្រុងបានចុះប្រតិបត្តិការបង្ក្រាបកាស៊ីណូយីហោឡាក់គីក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ដែលចុះប្រតិបត្តិការបង្ក្រាបចាប់ពីម៉ោង៣,៣០នាទីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩រហូតដល់យប់រំលងអាត្រាតចូលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅក្នុងបរិវេណកាស៊ីណូឡាក់គីឃាត់បានចំនួន១៥៥នាក់ក្នុងនោះមានស្រី២នាក់ព្រមទាំងរឹបអូសវត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនប្រភេទគ្រាប់ហៅយ៉ាម៉ានិងម្ស៉ៅពណ៌សផ្លាហៅខេទឹកកកនិងថ្នាំទឹកជាប្រភេទថ្នាំក្រវីព្រមទាំងវត្ថុតាងជាច្រើនទៀតត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងកណ្តាលយប់។

លោកបានបញ្ជាក់ថា៖ជនសង្ស័យដែលឃាត់ចំនួន១៥៥នាក់ស្រី២នាក់គឺមានសន្តិសុខកាស៊ីណូ មេការកាស៊ីណូ និងបុគ្គលឹកកាស៊ីណូ និងជនល្មើសជួញដូរនិងចែកចាយនិងប្រើប្រាស់គ្រឿងញៀនដែលកម្លាំងនគរបាលជំនាញកំពុងធ្វើការសួរនាំនិងចាត់ការតាមច្បាប់ ៕ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print