ក្រសួងធនធានទឹក ៖ ក្នុងឆ្នាំ២០១៩នេះ អាចនឹងមានព្យុះកើតឡើង ពីចន្លោះ២៤រហូតដល់២៦ព្យុះ,អាចមានកូនរដូវប្រាំងកើតឡើង តែបញ្ហាប្រឈមតិចតួច

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសជូនដំណឹងចុះថ្ងៃទី១៧មិថុនា ឆ្នាំ២០១៩ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ អាចនឹងមានព្យុះកើតឡើងពីចន្លោះ២៤រហូតដល់២៦ព្យុះ ខណៈក្រុមអ្នកព្យាករ រកឃើញថា ព្យុះមួយចំនួនធំ  ដែលកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក នឹងធ្វើដំណើរឆ្លង កាត់ចូលសមុទ្រចិនខាងត្បូង ហើយព្យុះនេះឥទ្ធិពលរបស់វាអាចមកលើព្រះរាជាណាចក្រកម្ពុជា និងនៅតាមតំបន់ទន្លេមេគង្គ ។

យោងតាមសេចក្តីជូនដំណឹងឲ្យដឹងទៀតថា សម្រាប់រដូវវស្សាឆ្នាំ២០១៩នេះ ចាប់ពីដើមសប្តាហ៍ទី៣ នៃខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយបានល្អ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងកម្រិតពីតិចទៅបង្គួរ ។ ចាប់ពីដើមខែដើមខែសីហា រហូតដល់ខែកញ្ញា ភ្លៀងនឹងបន្ទាប់ធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឱ្យបណ្តាខេត្តមួយចំនួន ជាពិសេសបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល និងនៅតំបន់មាត់សមុទ្រអាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ ចាប់ពីខែតុលា រហូតដល់ពាក់កណ្តាលខែវិច្ឆិកា (ចុងរដូវវស្សា) ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។

សេចក្តីជូនដំណឹងបានបន្តទៀតថា អាចមានកូនរដូវប្រាំងកើតឡើងចាប់ពីចុងខែកក្កដាដល់ដើមខែសីហា តែបញ្ហាប្រឈមនឹងមិនមានលក្ខណៈធ្ងន់ធ្ងរទេ  ដោយសារភ្លៀងបានធ្លាក់នៅចុងខែកក្កដាមានបរិមាណល្អបង្គួរ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print