សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក តបការអញ្ជើញរបស់លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ និងជាប្រធានប្ដូរវេនរបស់អាស៊ាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេសបានអោយដឹងថា អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួម មាន ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ លោក ផាន់ សុភ័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីអប់រំយុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងណា។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ក្រោមប្រធាន បទ «ជម្រុញភាពជាដៃគូសម្រាប់ចីរភាព និងផ្ដោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ ។ កិច្ចប្រជុំកំពូលនិងរិះរកមធ្យោបាយនានាក្នុងការធ្វើឲ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោ យចីរភាព និងមានការតភ្ជាប់ដោយរលូន។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print