ពិព័រណ៍រួមគ្នាលើកដំបូងអំពីស្នាដៃសិល្បៈវត្ថុសិល្បៈសរុបមាន៥៤ (ចម្លាក់២៥ និង កុលាលភាជន៍២៩) នៅក្នុងសួនស្ថានទូតបារាំង

ចែករំលែក៖

ភ្នំពេញ ៖ វិទ្យាស្ថានបារាំងនៅកម្ពុជាសូមបង្ហាញពីការតាំងពិព័រណ៍ពីររួមគ្នាដោយនាំមកនូវស្នាដៃដែលមិនបានដាក់តាំងបង្ហាញពីមុនមក ដោយវិចិត្រករខ្មែរល្បីៗ ពីររូបគឺលោក អ៊ុក សុជាធីជាវិចិត្រករសូនរូប និងលោក អ៊ូ វណ្ណឌីជាវិចិត្រករចម្លាក់។

លោក អ៊ូ វណ្ណឌី បានសិក្សាអំពីសិល្បៈនៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ បន្ទាប់មក លោកបានសិក្សាអំពីវិទ្យាសាស្ត្រអប់រំនៅវិទ្យាស្ថានជាតិអប់រំគឺនៅវិទ្យាស្ថាននោះហើយដែលលោកបន្តបង្រៀនមកទល់ពេលនេះ។

ជាជាងចម្លាក់ លោក អ៊ូ វ៉ាន់ឌី តែងយកគម្រូក្បាច់ចម្លាក់ទៅតាមទេវកថាបុរាណ ហើយថែមទាំងបង្កើតសិល្បៈមួយ ដែលនៅក្នុងនោះលោកបង្កប់ទៅដោយសារដែលមាន លក្ខណៈសង្គម ដូចដែលលោកធ្លាប់បានធ្វើកន្លងមកនៅ
ខេត្តបាត់ដំបង ក្នុងចម្លាក់ដើម្បីសន្តិភាពរបស់លោក។
ស្នាដៃរបស់ លោក អ៊ូ វ៉ណ្ណឌី ស្ដែងចេញតាមការផ្គុំសម្ភារដែលគេប្រើប្រាស់រួច ហើយលោកយកមកកែច្នៃឡើងវិញ ធ្វើជារូបចម្លាក់ ដែលពេលខ្លះមានទំហំធំ និងពិតជាទាក់ទាញភ្នែកយ៉ាងពិតប្រាកដ។ រូបចម្លាក់ក្របីព្រៃដែលត្រូវបាន
ដាក់តាំងបង្ហាញលើកដំបូងនៅក្នុងពិព័រណ៍ “ការទស្សនាស្នាដៃសិល្បៈ” នៅក្នុងសួនស្ថានទូតបារាំង និងពេលនេះ នៅទល់មុខខ្លោងទ្វារចូលវិទ្យាស្ថានបារាំងនៅកម្ពុជា ពិតជាសក្ខីភាពបញ្ជាក់ពីលក្ខណៈធំសម្បើមនេះ។ ស្នាដៃចម្លាក់ដែរ
តាំងបង្ហាញរបស់លោកនៅក្នុងពិព័រណ៍នេះមានចំនួន ២៥ វត្ថុសិល្បៈ។

លោក អ៊ុក សុជាធី កុលាលភាជន៍ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីវិទ្យាស្ថានជាតិអប់រំ និងពីបណ្ឌិតសភាសិល្បៈក្រុងហាងចូវ ប្រទេសចិន លោក អ៊ុក សុជាធី គឺជាសិល្បៈករដ៏សំខាន់ម្នាក់ខាងសិល្បៈកុលាលភាជន៍នៅកម្ពុជាដែលលោកចូលរួម
ធ្វើឱ្យគេស្គាល់តាមរយៈការបង្រៀនរបស់លោក។
ស្នាដៃរបស់លោកត្រូវបានដាក់តាំងពិព័រណ៍ជាញឹកញាប់នៅក្នុងវិចិត្រសាលឯកជនក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅសារមន្ទីរជាតិភ្នំពេញ សារមន្ទីរជាតិសៀមរាប និងក្នុងស្ថាប័នអន្តរជាតិធំៗដូចជាមជ្ឈមណ្ឌលរោងជាងសិល្បៈ (Workhouse Arts Center) នៅក្រុងឡតតុន (Lorton) នៃសហរដ្ឋអាមេរិក នៅសារមន្ទីរកុលាលភាជន៍ នៃខេត្តយីស៊ីន(Yixing)ក្នុងប្រទេសចិន វិចិត្រសាលក្រុងសៀងហៃ ឬក៏នៅមជ្ឈមណ្ឌលវប្បធម៌បារាំងក្នុងក្រុង សិនដៃ (Sendai) នៃប្រទេសជប៉ុន។ ភាគច្រើននៃស្នាដៃរបស់លោកច្រើនតែរំលេចនូវលោកធាតុវិទ្យាព្រះពុទ្ធ ដែលជាប្រភពគំនិតរបស់លោក។
បច្ចេកទេសរបស់លោក អ៊ុក សុជាធី ដែលមានប្រភពចេញពីប្រពៃណីកុលាលភាពជន៍គូលែនគឺជាកុលាលភាជន៍
មួយដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ដោយសារតែសាច់រលោងនៃភាជន៍ បច្ចេកទេសដុត និងទម្រង់គ្មានពីររបស់វា។
ដោយឡែកនឹងមានវត្ថុសិល្បៈរបស់លោក សុជាធីចំនួន ២៩ វត្ថុសិល្បៈនឹងត្រូវតាំងបង្ហាញក្នុងសាលពិព័រណ៍នេះ។
គ្រប់វត្ថុដាក់តាំងទាំងអស់សុទ្ធតែគេមិនធ្លាប់ឃើញពីមុនមកនិងត្រូវបានបង្កើតថ្មីពិសេសសម្រាប់ពិព័រណ៍នេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print