ស្លាប់និងឆ្លងរាលដាលជាច្រើនដោយជំងឺគ្រុនផ្តាសាយបក្សី H1N1 នៅមីយ៉ាន់

ចែករំលែក៖

ពលរដ្ឋមីយ៉ានម៉ា បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីជំងឺគ្រុនផ្តាសាយ បក្សី​H1N1 កំពុងតែរាតត្បាត​នៅក្នុងប្រទេសនេះ ។ ក្រសួងសុខាភិបាល មីយ៉ានម៉ាបានបញ្ជាក់ថា មានមនុស្ស ៣នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀត ផ្ទុះវីរុស  H1N1។

លោក Thar Tun Kyaw មន្ត្រីក្រសួងសុខាភិបាលរបស់មីយ៉ានម៉ា បានថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ថា ជនរងគ្រោះម្នាក់ បានបាត់បង់ជីវិត នៅមន្ទីរពេទ្យទូទៅ ក្នុងទីក្រុងយ៉ាំងហ្គូន និង២ករណីផ្សេងទៀត បានស្លាប់ នៅមន្ទីរពេទ្យ ក្នុងខេត្ត North Okkalapa និងនៅតំបន់ទីប្រជុំជន Insein របស់ប្រទេសមីយ៉ាន់ម៉ា។

សាស្រ្ដាចារ្យដដែល បានបន្តថា ករណីឆ្លងមេរោគខាងលើនេះ មានចំនួនសរុប៨ករណី នៅទូទាំងប្រទេស ហើយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ មានជនរងគ្រោះចំនួន៣នាក់បានបាត់បង់ជីវិត។

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញ បានលើកឡើងថា អាការជំងឺគ្រុនផ្តាសាយ ឬផ្ទុកជំងឺ H1N1 នេះ គឺបង្ហាញសញ្ញាខាងក្រៅឲ្យឃើញថា អ្នកជំងឺមានអាការគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ឈឺខ្លួន ឈឺក្បាល ឈឺញាក់ និងក្អួតផងដែរ។

ការចេញផ្សាយរបស់ក្រសួងសុខាភិបាល នៃប្រទេសមីយ៉ាន់ម៉ា បានអះអាងថា រោគសញ្ញាជំងឺគ្រុនផ្តាសាយ ឬ H1N1 នេះ បានកើតឡើង ក្នុងរយៈពេលពីមួយថ្ងៃទៅប្រាំថ្ងៃ ដែលត្រូវគេហៅថា ដំណាក់កាលរយៈពេល នៃការក្អួត។ បន្ទាប់ពីអ្នកជំងឺបានប៉ះពាល់មនុស្សដែលឆ្លងមេរោគ H1N1 នេះ ។ មេរោគនេះបានឆ្លងរាលដាល តាមរយៈដំណក់ទឹក ចេញពីខ្យល់ ដូចជា ការកណ្តាស់ និងក្អក ឬឆ្លងតាមរយៈដៃដែលកខ្វក់ជាមួយនឹងការបញ្ចេញអំបូរ ជាដើម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print