ស្ថានភាពទឹកទន្លេមេគង្គក្នុងឆ្នាំ២០១៩នេះ មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពទឹកទន្លេមេគង្គលើរួមមាន ៖ ខេត្តស្ទឹងត្រែង ,ក្រចេះ និងកំពង់ចាម ពីខែមករាដល់ខែឧសភា ទឹកមាន កម្រិតកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ពី១,០៧ម៉ែត្រ ទៅ២,១៦ម៉ែត្រ ។ មកដល់ខែមិថុនា កម្ពស់ទឹកមានសភាពទាបជាងមធ្យមភាគបន្តិចវិញ ។ ដោយឡែកទន្លេមេគង្គក្រោម ទន្លបាសាក់ និងទន្លេសាប ទឹកមានកម្រិតប្រហាក់ប្រហែលនឹងធម្យមភាគច្រើនឆ្នាំ ។ ទឹកក្នុង បឹងទន្លេសាប មានសភាពទាបជាងមធ្យមភាគច្រើនឆ្នាំ ។

នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករកម្ពស់ទឹកជំនន់រដូវវស្សាលើកទី១ ប្រចាំឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលអង្គភាពនគរដ្រេហ្គនបានទទួលមុននេះបន្តិច នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print